ព័ត៌មានជាតិ
លោក វ៉ា ថន អញ្ជើញចុះពិនិត្យនិងជំរុញលើកទឹកចិត្តដល់កីឡាករចំណុះទូក-ង-ទាំង ២៦ទូក
នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកជំទាវ គណៈកម្មការរៀបចំការប្រណាំងទូក អញ្ជើញចុះពិនិត្យជំរុញលើកទឹកចិត្តដល់កីឡាករចំណុះទូកង និងផ្ដល់នូវសម្ភារៈគ្រឿងឧបភោគបរិភោគ ដល់កីឡាករទូក-ង ទាំង ២៦ទូក នៅបរិវេណមន្ទីរវប្បធម៌ វិចិត្រ និងសិល្បះខេត្តក្រចេះ។
ខណៈដែលក្រុមកីឡាករចំណុះទូក-ង-ទាំងអស់ បានមកជួបជុំគ្នា នៅចំណុចគោលដៅ ដើមទី ដើម្បីសាកល្បងកម្លាំងទៅតាមចំណុះទូក-ង- នីមួយៗ សមមុនការប្រកួត ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ស្អែកនេះមកដល់។
ក្នុងឱកាសជួបសំណេះសំណាលជាមួយចំណុះទូក-ង នារសៀលដដែលនោះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានជំរុញលើកទឹកចិត្តដល់កីឡាករចំណុះទូក ទាំងអស់ ត្រូវប្រកួតប្រណាំងគ្នា ដោយត្រឹមត្រូវ តម្លាភាព យុត្តិធម៌ ត្រូវថែរក្សាសុខភាព ជៀសវាងការហូបគ្រឿងស្រវឹង និងខិតខំអោយអស់ពីសមត្ថភាពរៀងៗខ្លួន ដើម្បីទទួលបាន ជ័យលាភី និងដើម្បីបង្កលក្ខណៈល្អប្រសើរដល់ពិធីបុណ្យអុំទូក បណ្តែតប្រទីត សំពះព្រះខែ និងអកអំបុក នៅឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូនជាទីមោទនៈ និងជៀសវាងការភ្នាល់ចាក់លុយ ព្រោះអាចបង្កជាជម្លោះរវាងចំណុះទូកនិងចំណុះទូក។
លោកបានរំលឹកឡើងថា នឹកដល់ខេត្តក្រចេះ គឺនឹកឃើញដល់ទូក-ង ឈ្មោះ ម្ជុលពេជ្រ ជាទូក-ង ល្បីប្រចាំខេត្តក្រចេះ។ លោក វ៉ា ថន សូមថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាបិតាស្ថាបនិក សន្តិភាព និងសូមអរគុណ សន្តិភាព ដែលធ្វើអោយខេត្តក្រចេះមានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ និងផ្ដល់ឱកាសអោយខេត្តបានប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីត សំពះព្រះខែ និងអកអំបុក យ៉ាងឱឡារឹកជាលក្ខណៈទ្រង់ទ្រាយធំលើកដំបូង និងបានផ្ដល់ភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរមកពីតាមបណ្តាខេត្តផងដែរ។
ដោយឡែក ក្រុមកីឡាករចំណុះទូកទាំងអស់ ក៏បានត្រៀមខ្លួនរួមជាស្រេច និងប្តេជ្ញាចិត្តថានឹងដណ្តើមយកជ័យជំនះរៀងៗខ្លួនជូនក្រុមឲ្យខានតែបានផងដែរ។
ក្នុងឱកាសនោះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកជំទាវ បានឧបត្ថម្ភដល់ក្រុមកីឡាករប្រណាំងទូក ក្នុង១ទូក ទទួលបានថវិកា៥០ម៉ឺនរៀល សម្លៀកបំពាក់សម្រាប់ អង្ករ ៥០គីឡូក្រាម មី ៥កេស ត្រីខ ១យួរ និងទឹកស៊ីអ៊ីវ ១យួរ៕
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង