ព័ត៌មានជាតិ
WWF Cambodia៖ ជាង ៦០% នៃជំងឺឆ្លងថ្មី ឬគ្រោះថ្នាក់ជាងកូវីដ-១៩ គឺឆ្លងពីសត្វទៅមនុស្ស
អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ កម្ពុជា WWF Cambodia បានអះអាងថា ការបរិភោគសាច់សត្វព្រៃ នាំហានិភ័យច្រើនដល់សុខភាព ជាក់ស្តែងមានជំងឺ ប្រមាណជាង ៦០% ក្នុងចំណោមជំងឺឆ្លងប្រភេទថ្មី ដែលស្រដៀង ឬគ្រោះថ្នាក់ជាងជំងឺកូវីដ-១៩ ជាជំងឺឆ្លងពី សត្វទៅមនុស្ស។

WWF Cambodia ថ្មីៗនេះ បានឱ្យដឹងថា ការបរិភោគសាច់សត្វព្រៃ នាំហានិភ័យដល់សុខភាពមនុស្សជាច្រើន ខណៈប្រមាណជាង ៦០% ក្នុងចំណោមជំងឺឆ្លងប្រភេទថ្មី ដែលស្រដៀង ឬគ្រោះថ្នាក់ជាងជំងឺកូវីដ-១៩ សុទ្ធសឹងតែជាជំងឺឆ្លងពីសត្វទៅមនុស្ស។

WWF Cambodia បង្ហាញថា មានមេរោគចំនួនជាង ១,៦ លានប្រភេទ មិនត្រូវបានគេកំណត់អត្តសញ្ញាណនៅឡើយ ហើយគេប៉ាន់ប្រមាណថា ជាងពាក់កណ្តាលនៃមេរោគទាំងនោះ អាចមានលទ្ធភាពចម្លងទៅមនុស្សបាន។ ការផ្ទុះឡើងនៃជំងឺឆ្លង ដូចជា ជំងឺផ្លូវដង្ហើម SARS, ជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា MERS, ជំងឺផ្តាសាយជ្រូក H1N1, ជំងឺគ្រុនផ្តាសាយបក្សី H5N1 ជាដើម សុទ្ធតែជាជំងឺឆ្លងពីសត្វទៅមនុស្ស។

នៅពេលមនុស្សបរិភោគម្ហូបសាច់សត្វព្រៃមួយចាន ក្រៅពីការប្រឈមនឹងហានិភ័យសុខភាពចំពោះខ្លួនឯង ក៏អាចបង្កហានិភ័យដល់អ្នកដទៃផងដែរ។ ដូចគ្នានេះដែរ សកម្មភាពរបស់មនុស្ស ដូចជា ការបរបាញ់ ការដឹកជញ្ជូន ការជួញដូរ និងការកែច្នៃ សុទ្ធសឹងតែជាកត្តាបង្កឱកាសសម្រាប់ការប៉ះពាល់សត្វព្រៃដោយផ្ទាល់ និងអាចចម្លងមេរោគទៅមនុស្ស។

គួរបញ្ជាក់ថា ការសិក្សាមួយរបស់ក្រសួងបរិស្ថាន និងអង្គការ WWF កម្ពុជា បានបង្ហាញថា ក្នុងចន្លោះឆ្នាំ២០១០ ដល់ ឆ្នាំ២០២២ ចំនួនសត្វព្រៃប្រភេទក្រចកជើងចំពាម បានថយចុះគួរឱ្យកត់សម្គាល់ នៅតំបន់ទេសភាពភាគខាងកើតក្នុងប្រទេសកម្ពុជា។ ក្នុងនោះ សត្វទន្សោង ថយចុះ ៨៩% ឈ្លូស ថយចុះ ៦៥% និងជ្រូកព្រៃ ថយចុះ ១៥%។

ក្រសួងបរិស្ថាន រដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើក្នុងខេត្តមណ្ឌលគិរី អង្គការWWF និងដៃគូរសំខាន់ៗ បានសហការរៀបចំយុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃ ក្នុងគោលបំណង ការពារធនធានសត្វព្រៃកម្ពុជាឱ្យបានគង់វង្ស និងរួមចំណែកដល់កិច្ចគាំពារសុខភាពសាធារណៈ។ យុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃជាផ្នែកមួយនៃយុទ្ធនាការធំគឺ៖ “យុទ្ធនាការអន្ទាក់សូន្យ” រួមគ្នាបញ្ឈប់ការបរិភោគ និងការជួញដូរសត្វព្រៃ ដើម្បីការពារខ្លួនយើង គ្រួសារ សហគមន៍ និងអនាគតយើង៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត