Connect with us

ព័ត៌មានជាតិ

លោក សារ៉ាត់ ច័ន្ទវីរៈ អគ្គនាយករងអត្ដសញ្ញាណកម្ម ទទួលមរណភាព ដោយសារគាំងបេះដូង

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរៈ អគ្គនាយករងនៃអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងត្រូវជាកូនប្រុសបង្កើតរបស់លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ដព្រៃវែង បានទទួលមរណភាពនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ក្នុងជន្មាយុ ៣៩ឆ្នាំ ដោយសារបញ្ហាគាំងបេះដូង។

ដំណឹងដ៏សោកសៅនេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានផ្ញើលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ចំពោះការបាត់បង់កូនប្រុស គឺលោក សារ៉ាត ច័ន្ទវីរៈ។

លោក ស សុខា បានចាត់ទុកថា នេះជាការបាត់បង់កូន ជាទីស្រឡាញ់បំផុតរបស់លោកឪពុកម្ដាយ និងសាច់ញាតិទាំងអស់។ លោក ស សុខា បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក សារ៉ាត ច័ន្ទវីរៈ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម