ព័ត៌មានជាតិ
មិនធម្មតា! លោក សុក ស៊ីផាន់ណា ចប់បណ្ឌិតច្បាប់មកពីអាមេរិក អូស្ត្រាលី និងបារាំង
កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ លោក សុក ស៉ីផាន់ណា ត្រូវបានតែងតាំងជាសមាជិកពេញសិទ្ធិរាជបណ្ឌិត្យសភាកម្ពុជា មានគោរមងារជា «បណ្ឌិតសភាចារ្យ»។ ការតែងតាំង និងផ្ដល់គោរមងារនេះ ស្របពេលលោក សុក ស៊ីផាន់ណា ទើបទទួលបានសញ្ញាបត្របណ្ឌិតច្បាប់ពីប្រទេសបារាំង នៅឆ្នាំ២០២២នេះ ដែលជាសញ្ញាបត្របណ្ឌិតច្បាប់ ទី៣ បន្ទាប់ ពីសញ្ញាបត្របណ្ឌិតច្បាប់នៃសហរដ្ឋអាមេរិក និងបណ្ឌិតច្បាប់នៃប្រទេសអូស្ត្រាលី។ តើលោក សុក ស៊ីផាន់ណា មានជីវប្រវត្តិយ៉ាងដូចម្ដេច ជាពិសេស ប្រវត្តិសិក្សា និងការងាររបស់លោក?
កើតនៅឆ្នាំ១៩៦០ លោក សុក ស៊ីផាន់ណា គឺជាកូនទី៣ ក្នុងចំណោមបងប្អូន ៦នាក់ ក្នុងគ្រួសារមួយរស់នៅរាជធានីភ្នំពេញ ហើយមានលោកឪពុកធ្វើជាមន្ត្រីយោធា។ ឆ្នាំ១៩៨០ លោក សុក ស៊ីផាន់ណា បានចាកចេញពីមាតុភូមិកម្ពុជា ដោយបានធ្វើដំណើរទៅរស់នៅសហរដ្ឋអាមេរិក ក្នុងនាមជាជនភៀសខ្លួន។ នៅទីនោះ អស់រយៈពេលប្រមាណ ១២ឆ្នាំ គឺនៅឆ្នាំ១៩៩២ លោក សុក ស៊ីផាន់ណា បានបញ្ចប់ការសិក្សាសញ្ញាបត្របណ្ឌិតច្បាប់ នៅសាកលវិទ្យាល័យ Widener រដ្ឋ Delaware សហរដ្ឋអាមេរិក។ នៅឆ្នាំ២០០៩ លោក បានបញ្ចប់សញ្ញាបត្របណ្ឌិតទស្សនវិជ្ជាច្បាប់ នៅសាកលវិទ្យាល័យ Bond ប្រទេសអូស្ត្រាលី និងនៅឆ្នាំ២០២២នេះ លោក សុក ស៊ីផាន់ណា ក៏ទទួលបានសញ្ញាបត្របណ្ឌិតទស្សនវិជ្ជាច្បាប់នៃសាកលវិទ្យាល័យប៉ារីស២ ប្រទេសបារាំង។
ឆ្នាំ១៩៩៣ លោកបណ្ឌិត សុក ស៊ីផាន់ណា បានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។ នៅពេលមកដល់ប្រទេសកំណើត លោក បានធ្វើជាមន្ត្រីផ្នែកច្បាប់របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP ធ្វើជាសាស្ត្រាចារ្យច្បាប់ និងគោលនយោបាយនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាលាភូមិន្ទរដ្ឋបាល ជាដើម។ ទន្ទឹមនោះ លោក ក៏ជាទីប្រឹក្សាអន្តរជាតិនៃធនាគារអភិវឌ្ឍន៍អាស៊ី ADB និងជាទីប្រឹក្សាអន្តរជាតិនៃអង្គការពាណិជ្ជកម្មពិភពលោក WTO ឆ្នាំ១៩៩៨-១៩៩៩។
បន្ទាប់មក លោកបណ្ឌិត សុក ស៊ីផាន់ណា ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ អំឡុពេលបម្រើការនៅក្រសួងពាណិជ្ជកម្ម លោកបណ្ឌិត បានធ្វើការងារទាក់ទងនឹងគោលនយោបាយពាណិជ្ជកម្ម ការអភិវឌ្ឍក្របខណ្ឌច្បាប់លើវិស័យពាណិជ្ជកម្ម និងសមាហរណកម្មសេដ្ឋកិច្ច ជាពិសេស គឺការដឹកនាំចចារ ដើម្បីឲ្យកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក WTO កាលពីឆ្នាំ២០០៣។ នៅឆ្នាំ២០០៥ លោក សុក ស៊ីផាន់ណា បានធ្វើជានាយកមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។
សម្រាប់បច្ចុប្បន្ននេះ លោកបណ្ឌិត សុក ស៊ីផាន់ណា គឺជាប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ហើយកំពុងប្រកបវិជ្ជាជីវៈជាមេធាវី និងជាស្ថាបនិកការិយាល័យមេធាវី សុក ស៊ីផាន់ណា និងសហការី ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៩៨។ នៅពេលនេះ លោក ក៏ជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ជាទីប្រឹក្សាក្រសួងការបរទេស និងជាទីប្រឹក្សាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ