ព័ត៌មានជាតិ
កម្ពុជាបញ្ជូនកងទ័ពមួកខៀវជាង ៣០០ នាក់ទៅបំពេញបេសកម្មនៅប្រទេសម៉ាលី និងស៊ូដង់ខាងត្បូង
កងកម្លាំងមួកខៀវកម្ពុជា ៣ កង ដែលមានចំនួន ៣៤៦ នាក់ នឹងចេញទៅបំពេញ បេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ( អ.ស.ប.) នៅសាធារណរដ្ឋម៉ាលី (MINUSMA) និង សាធារណរដ្ឋស៊ូដង់ខាងត្បូង (UNMISS)។
នៅព្រឹកថ្ងៃទី ២៤ ខែតុលានេះ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (PKO) មានការរៀបចំពិធីជូនដំណើរកងកម្លាំងមួកខៀវកម្ពុជាចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព អ.ស.ប. នៅសាធារណរដ្ឋម៉ាលី និងសាធារណរដ្ឋស៊ូដង់ខាងត្បូង ដែលមានវត្តមានដ៏ខ្ពង់ខ្ពស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឲ្យដឹងថាកម្លាំងទាំង៣កងនេះមានចំនួនសរុប៣៤៦នាក់ មកពីកងឯកភាពនៃយោធពលខេមរភូមិន្ទ ដោយបានទទួលការហ្វឹកហ្វឺនលើជំនាញវិជ្ជាជីវៈប្រកបដោយគុណភាពពីគ្រូបង្គោលកម្ពុជាមន្រ្តី UNMAS សាធារណរដ្ឋបារាំង និងបណ្តាប្រទេសជាមិត្ត ដើម្បីប្រសិទ្ធភាព និងប្រសិទ្ធផលដូចបណ្តាកងមុនៗដែរ។
លោកនាយឧត្តមសេនីយ៍ឲ្យដឹងថា ការចូលរួមរបស់នារីក្នុងកងរាជអាវុធហត្ថមានចំនួន ៣៣នាក់ ស្មើនឹង ៤៧,១៤%។ រីឯកងកម្ទេចគ្រឿងផ្ទុះមានចំនួន ១៨នាក់ ស្មើនឹង ១២,៨% និងក្នុងវិស្វកម្មព្រលានយន្តហោះមានចំនួន ១៦នាក់ ស្មើនឹង ១២,៨%។
លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអរគុណ និងវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្ភណ៍របស់ឯកឧត្តម Alam Sardar Umar អ្នកសម្រប-សម្រួលស្តីទីរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានអបអរសាទរ ទិវាអង្គការសហប្រជា-ជាតិ ថ្ងៃទី២៤តុលា ដែលជាថ្ងៃរំលឹកប្រចាំឆ្នាំនៃការបង្កើត ជាផ្លូវការនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ដែល មានធម្មនុញ្ញរបស់ខ្លួន ចែងថា “លះបង់ ដើម្បីធ្វើឱ្យប្រជាជនពិភពលោកស្គាល់ពីគោលបំណង និងសមិទ្ធិផល របស់អង្គការសហ ប្រជាជាតិ និងដើម្បីទទួលបានការគាំទ្រ នូវការងារដែល អ.ស.ប បាននឹងកំពុងធ្វើសម្រាប់ប្រជាជន ទាំងមូល”។
ជាមួយគ្នានេះលោកឧបនាយករដ្ឋមន្រ្តីក៏បានពាំនាំការសួរសុខទុក្ខ និងសេចក្តីនឹករឮកពីសម្តេចតេជោ នាយករដ្ឋ-មន្រ្តី ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលជានិច្ចកាលសម្តេចតែងតែផ្តាំផ្ញើ។
គួរបញ្ជាក់ផងដែរថា ឆ្នាំនេះ គឺជាខួបលើកទី១៦ គិតចាប់ពីឆ្នាំ២០០៦ ដែលកម្ពុជាបានបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប ក្រោយពីកម្លាំងរក្សាសន្តិភាពរបស់ អ.ស.ប ហៅកាត់ថា UNTAC បានដកចេញពីកម្ពុជានាឆ្នាំ១៩៩៣។ មកដល់ពេលនេះ កម្លាំងកម្ពុជាមានចំនួនសរុប ៨៣០២នាក់ ក្នុងនោះមាននារីចំនួន៥៨០។
កងកម្លាំងមួកខៀវកម្ពុជា បានចេញបំពេញបេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ មានជាអាទិ៍ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និងយេមែន។ បច្ចុប្បន្ន កម្លាំងកម្ពុជា កំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៤ រួមមាន សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី៕
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
សន្តិសុខសង្គម២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់