Connect with us

ព័ត៌មានជាតិ

​មនុស្ស​ម្នាក់ស្លាប់និងពីរនាក់ទៀតរង​របួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​

បានផុស

នៅ

​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​និង​របួស​២​នាក់ ​នៅវេលា​ម៉ោង​៨​យប់​ថ្ងៃទី​១​ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវបំបែក មុខ​ហាង​លក់​ម៉ូតូ​ ស៊ិ​ញ ឈិ​ញ ស្ថិតក្នុង​ភូមិ​ស្រះ​ជីក ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយ​មានជ័យ។​

នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹងថា​ នៅមុន​ពេល​កើតហេតុ​ ​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​២០២០ ពាក់​ស្លាក​លេខ​ ប​.មានជ័យ​. 1V-5346​បើក​ពី​កើ​តទៅ​លិច អ្នកបើក​មានឈ្មោះ​ដឿ ណា​ដេ​ត ភេទ​ប្រុស អាយុ​៣០ឆ្នាំ រស់នៅ​ភូមិ​គោក​រំចេក ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពេល​បើក​មកដល់​ចំណុចកើតហេតុ​ផ្លូវបំបែក មុខ​ហាង​លក់​ម៉ូតូ​ស៊ិ​ញ ឈិ​ញ មាន​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម​សេរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ប​.​មានជ័យ​1J-2847​ ជិៈ​ឌុប​គ្នា​២​នាក់ អ្នកបើក​មានឈ្មោះ​ជិន សីហា​ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​និង​អ្នករួមដំណើរ​ឈ្មោះ​ លឿន លីន ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ល្វៃ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់​ស្វាយ ខេត្តកំពង់ធំ បានធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​រួច​ប្តូរ​ទិស​ពី​កើ​តទៅ​លិច​ស្រាប់តែ​ទាក់​ដៃចង្កូត​ម៉ូតូ​ហុងដា​ទ្រី​ម​ខាងស្តាំ បណ្តាល​ឲ្យ​អ្នកបើក​ឈ្មោះ​ដឿ ណា​ដេ​ត បោក​ក្បាល​ទៅនឹង​ចិញ្ចើមផ្លូវ​ខាងឆ្វេង​រងរបួស​ធ្ងន់ ក្រោយមក​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ចំណែក​ឈ្មោះ​ជិន សីហា និង​ឈ្មោះ លឿន លីន រងរបួស ទាំង​២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ភ្នំស្រុក ។​

មូលហេតុ​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ ភាគី​ខាង​ម៉ូតូ​ហុងដា​ទ្រី​ម​ឆ្នាំ​២០២០ បើក​ក្នុង​ល្បឿន​លឿន មិន​ពាក់មួក​សុវត្ថិភាព មិន​ដាក់​កញ្ចក់ និង​សង្ស័យ​ស្រវឹង ឯ​ភាគី​ខាង​ម៉ូតូ​ហុងដា​ទ្រី​ម​ឆ្នាំ​២០១៤ បើក​ខ្វះ​ការប្រុងប្រយ័ត្ន មិន​ពាក់មួក​សុវត្ថិភាព មិន​គោរព​សិទ្ធិ​អាទិភាព និង​សង្ស័យ​ស្រវឹង​ផងដែរ​។​

ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវបាន​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រុក​យកមក​រក្សាទុក​នៅ​រង​ចាំ​ធ្វើការ​ដោះ​ស្រាយ​នៅពេល​ក្រោយ ៕

អត្ថបទ​ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម