ព័ត៌មានជាតិ
អង្គការអុកស្វាមជំរុញពង្រឹងគោលនយោបាយហិរញ្ញវត្ថុការពារសិទ្ធិស្រ្តីក្នុងតំបន់អាស៊ាន
អង្គការអុកស្វាម ក្រោមជំនួយរបស់ហិរញ្ញវត្ថុយុត្តិធ៌មអាស៊ី (FFA) និងកម្មវិធីលើកកម្ពស់យេនឌ័រ និងការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យកសិពាណិជ្ជកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍ (GRAISEA) បានចេញផ្សាយគោលនយោបាយសង្ខេបមួយស្តីពី “ផ្តោតការយកចិត្ត ទុកដាក់លើកាតព្វកិច្ចផ្នែកគោលនយោបាយឱ្យកាន់តែខ្លាំងចំពោះវិស័យហិរញ្ញវត្ថុរបស់អាស៊ាន” ដែលនឹងត្រូវដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ នៅមុនកិច្ចប្រជុំកំពូលអាស៊ាននាខែវិច្ឆិកាខាងមុខនេះ។

លោកស្រី Bernadette Victorio ប្រធានកម្មវិធី FFAបានលើកឡើងថា “អនុសាសន៍ផ្នែកគោលនយោបាយអំពាវនាវឱ្យវិស័យហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំអាស៊ានគិតគូរ ដើម្បីកាត់បន្ថយហានិភ័យសង្គម និងគ្រោះថ្នាក់នៅក្នុងវិស័យកសិពាណិជ្ជកម្មតាមរយៈផ្តោតការយកចិត្តទុកដាក់លើកាតព្វកិច្ចផ្នែកគោលនយោបាយឱ្យកាន់តែខ្លាំង និងការវាយតម្លៃផលប៉ះពាល់។ លោកស្រី បញ្ជាក់ថា កង្វះវឌ្ឍនភាពក្នុងការអនុវត្តគោលនយោបាយហិរញ្ញវត្ថុ ដែលប្រកាន់ខ្ជាប់នូវបទដ្ឋាន និងអនុសញ្ញាអន្តរជាតិ រួមផ្សំនឹងភាពទន់ជ្រាយនៃតុល្យភាពអំណាចនៅថ្នាក់តំបន់ និងតាមប្រទេសនីមួយៗ បន្តផ្តល់លទ្ធភាពឱ្យមានការរំលោភសិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិស្ត្រីជារឿយៗ។ រដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុនៅអាស៊ានត្រូវមានការប្តេជ្ញាចិត្ត និងប្រឹងប្រែងបន្ថែមទៀតក្នុងការអនុវត្តគោលនយោបាយដែលគោរព និងលើកតម្កើនអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងស្តង់ដារពិភពលោកលើហិរញ្ញប្បទានប្រកបដោយទំនួលខុសត្រូវ»។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម មានប្រសាសន៍ថា “អង្គការអុកស្វាម ពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ក្នុងការដាក់ជូនសេចក្តីសង្ខេបគោល នយោបាយស្តីពីការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព និងបញ្ហាយេនឌ័រក្នុងវិស័យកសិពាណិជ្ជកម្មជូនរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២។ អនុសាសន៍ទាំងនេះ គឺជាគន្លឹះក្នុងការកាត់បន្ថយកិច្ចប្រតិបត្តិ ដែលបង្កគ្រោះថ្នាក់ដល់សង្គម ជាពិសេសនៅក្នុងវិស័យកសិពាណិជ្ជកម្មនៅអាស៊ី ដូចជាការរើសអើងផ្អែកយេនឌ័រ ភាពក្រីក្ររ៉ាំរ៉ៃ ប្រាក់ឈ្នួលទាប ជំងឺ របួស និងការកេងប្រវ័ញ្ចនានា។ អង្គការអុកស្វាម សូមអំពាវនាវឱ្យរាជរដ្ឋាភិបាលរបស់រដ្ឋសមាជិកអាស៊ាន និងគ្រឹះស្ថានហិរញ្ញវត្ថុធានាថាសិទ្ធិកសិករ និងកម្មករជាស្រ្តី និងក្រុមជន បាត់បង់ឱកាសផ្សេងទៀតនៅក្នុងវិស័យកសិពាណិជ្ជកម្មត្រូវបានការពារ»។
សូមបញ្ជាក់ថា គោលនយោបាយសង្ខេបនៅក្នុងរបាយការណ៍ “Harvesting Inequality” របស់ FFA-GRAISEA បានលើកឡើងទៀតថា «បើទោះជារដ្ឋាភិបាលបានរៀបចំឱ្យមាន និងដាក់ចេញនូវបទប្បញ្ញត្តិស្តីពីសិទ្ធិការងារ និងសមភាពយេនឌ័រក៏ដោយ លក្ខខណ្ឌការងាររបស់កម្មករក្នុងវិស័យម្ហូបអាហារ និងកសិកម្ម [នៅអាស៊ី] មិនទាន់មានស្មើគ្នានៅឡើយទេ»។
យោងតាមរបកគំហើញនៅក្នុងរបាយការណ៍ គោលនយោបាយសង្ខេបនេះអះអាងថា ស្ថាប័នហិរញ្ញវត្ថុពិតជារួមចំណែកបង្កើតឱ្យមានវិសមភាពតាមរយៈការអនុវត្ត “មិនបានល្អ លើនិរន្តរភាពផ្នែកសមភាពយេនឌ័រ សិទ្ធិការងារ តម្លាភាព និងគណនេយ្យភាព” បើទោះជាបរិយាបន្ន ហិរញ្ញវត្ថុត្រូវបានសម្រេចយ៉ាងល្អប្រសើរក៏ដោយ។
របាយការណ៍ “Harvesting Inequality” របស់ FFA-GRAISEA រកឃើញថា ក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុ ដែលមានឥទិ្ធពលហើយសកម្មនៅតាមបណ្តាប្រទេសអាស៊ី ចំនួន៥៤ មាន១៣ ដែលទទួលបានពិន្ទុជាមធ្យមទាប ពោលគឺ ២/១០ សម្រាប់សមភាពយេនឌ័រ សិទ្ធិមនុស្ស សិទ្ធិការងារ តម្លាភាព និងគណនេយ្យភាព នេះបើផ្អែកលើលក្ខណៈវិនិច្ឆ័យនៃវិធីសាស្រ្តអន្តរជាតិនៃមគ្គុទ្ទេសក៍ហិរញ្ញវត្ថុប្រកបដោយយុត្តិធម៌ (FFGI)៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ