Connect with us

ព័ត៌មានជាតិ

លោក​វេជ្ជបណ្ឌិត ម៉ម​ ប៊ុនហេង អញ្ជើញ​ចុះ​ពិនិត្យ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក្នុងស្រុក​ព្រំដែន​កម្ពុជា-​ថៃ នា​ខេត្ត​បាត់​ដំបង

បានផុស

នៅ

​បន្ទាប់ពី​ដំណើរ​បេសកកម្ម​យ៉ាង​បន្ទាន់​មួយ​នៅ​ព្រឹក​ថ្ងៃទី​១ ​ខែមករា​ ឆ្នាំ​២០២១​ក្នុងខេត្តបន្ទាយ​មាន​ជ័យ​ដើម្បី​ពិនិត្យ​លើ​ស្ថានភាព​វិវឌ្ឍ​នៃ​ជំងឺកូ​វីត​១៩​បន្ទាប់ពី​រកឃើញ​វិជ្ជមាន​មេរោគ​កូ​វីត​១៩​លើ​ពល​ករ​ខ្មែរ​ដែល​ទើប​ត្រឡប់​ពី​ប្រទេស​ថៃ ​នៅ​ថ្ងៃ​ដ​ដែ​ល​នា​រសៀល​ថ្ងៃទី​១ ​ខែមករា​ ឆ្នាំ​២០២១​លោក​វេជ្ជបណ្ឌិត​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បាន​ដឹកនាំ​ក្រុម​ប្រតិភូ​ក្រសួង ​បាន​បន្ត​ចុះ​ត្រួត​ពិនិត្យមើល​ការរៀបចំ​ដំណើរការ​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅតាម​បណ្តា​ស្រុក​ ក្នុង​ខេត្តបាត់ដំបង​ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ​ផងដែរ ​ដើម្បី​ឆ្លើយតប​លើ​ដំណើរការ​សេវា​សុខាភិបាល​នៃ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក​ម្រឹត​១​ និង​ក​ម្រឹត​២​ក្នុង​ខេត្តបាត់ដំបង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ដំណើរ​បេស​សកម្ម​ជាបន្ទាន់​របស់លោក​រដ្ឋមន្ត្រី​និង​ប្រតិភូ​នេះ ​ធ្វើឡើង​បន្ទប់​ពី​រកឃើញ​វិជ្ជមាន​មេរោគ​កូ​វីដ​១៩ ​លើ​ពលករ​ខ្មែរ​ចំ​ណាក​ស្រុក​ដែល​ទើប​វិលត្រឡប់​មកពី​ប្រទេស​ថៃ​ចូល​ទឹកដី​ខេត្ត​បាត់ដំបង ​នៃ​ប្រទេស​កម្ពុជា​វិញ​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក្នុង​ខេត្ត​បាត់ដំបង​​និង​តាម​បណ្តា​ខេត្ត​មួយចំនួន​ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ​។

​ក្នុង​ដំណើរ​បេសកកម្ម​ចុះ​ពិនិត្យ​តាម​ទីតាំង​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នេះដែរ​លោក​ ងួន​ ​រតនៈ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​និង​មន្ត្រី​ពាក់ពាន់​ជាច្រើន​ក៏​បាន​អញ្ជើញ​ចុះ​អមដំណើរ​ផងដែរ​។​

​ជាមួយគ្នានេះដែរ ​លោករ​ដ្ឋ​មន្ត្រី​ក៏បាន​បញ្ជូន​ក្រុមគ្រូពេទ្យ​ជំនាញ​មួយចំនួន​មកពី​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត​ និង​ក្រុម​RRI​មកជួយ​តាម​ម​ណ្ឌ​ល​ច​ត្តា​ឡី​ស័ក ​ដើម្បី​ជួយ​អន្តរាគមន៍​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ ដល់​ពលករ​ដែល​កំពុង​ប្រឈម​និង​ជំងឺ​កូ​វីដ១៩​ផងដែរ​។​

លោក ​ងួន រត​នះ​ អភិបាលខេត្ត ​កន្លងមក​ក៏បាន​ចុះ​ពង្រឹង​សមត្ថកិច្ច​តាម​បន្ទាត់​ព្រំដែនផងដែរ​ក្រោយ​ពី​រយៈពេល​ថ្មីៗ​នេះ ​សម្តេច​តេ​ជោ ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា​ក៏​បាន​ដាក់បទបញ្ជា​ឲ្យ​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ថៃ​ត្រូវ​គ្រប់គ្រង​លំហូរ​ពល​ករ​ខ្មែរ ​ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ ​ត្រូវ​ពិនិត្យ​ទៅលើ​សុខភាព​ឲ្យ​បាន​គ្រប់គ្នា​នឹង​ហ្មត់ចត់​បំផុត ​រួមជាមួយ​ការធ្វើ​តេស្ត​សំ​ណាក​ និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​គ្រប់​១៤​ថ្ងៃ​ទៅតាម​គោលការណ៍​ជា​ចាំបាច់​ដើម្បី​ការពារ​ការឆ្លង​រាល​ដាល​នៅក្នុង​ប្រទេស​កម្ពុជា​។​

​មន្ត្រី​នៃ​មន្ទីរពេទ្យ​ខេត្ត​បានអោយដឹង​ដែរ​ថា​ គិត​ត្រឹម​ថ្ងៃទី​០១​ខែមករា​ ឆ្នាំ​២០២១​ពលករ​មកពីប្រ​ទេស​ថៃ​ចូល​តាម​ច្រកព្រំដែន​ខេត្ត​ និង​ក្រៅ​ខេត្ត​ទាំងអស់​សរុប​១៥៦៨​នាក់​បាន​យក​សំណាក​សរុប​១២៣៨​នាក់ ​ហើយ​បានទទួល​លទ្ធផល​អវិជ្ជា​មាន​ចំនួន​១០៣៥​នាក់ ​និង​លទ្ធផល​វិជ្ជា​មាន​ចំនួន​៤​នាក់​ផងដែរ​៕​

អត្ថបទ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម