ព័ត៌មានជាតិ
ដំណើរការប្រឡងឌីប្លូមនៅមណ្ឌលភ្នំពេញថ្ងៃទី១ប្រព្រឹត្តិទៅជាធម្មតា
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៤តុលា នេះបានឱ្យដឹងថា ដំណើរការប្រឡងឌីប្លូមនៅមណ្ឌលប្រឡងរាជធានីភ្នំពេញ នៅថ្ងៃទី១នេះបានប្រព្រឹត្តិទៅជាធម្មតា ដោយមិនមានអ្វីកើតឡើងនោះទេ។

លោក ហែម ស៊ីណារ៉េតបានបន្តថា «សម្រាប់ដំណើរការប្រឡងថ្ងៃទី២២តុលា ឆ្នាំ២០២២នេះ គ្រប់មណ្ឌលប្រឡងដំណើរការធម្មតា ពុំមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់ទេ»។ លោកបានបន្តទៀតថា តាមមណ្ឌលប្រឡងនីមួយៗបានអនុវត្តតាមការណែនាំបានល្អប្រសើរ ហើយសិស្សានុសិស្សសុទ្ធតែពាក់ម៉ាស់ទាំងអស់គ្នា និងអនុវត្តតាមវិធានការ៣កុំ៣ការពាររបស់ក្រសួងសុខាភិបាលបានយ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩។

លោកប្រធានមន្ទីរបានបន្ថែមទៀតថា សម្រាប់ឆ្នាំនេះនៅមណ្ឌលប្រឡងភ្នំពេញមានបេក្ខជនចូលរួមប្រឡងឌីប្លូមចំនួន១៧ ៩៥៦ នាក់ ស្រី ៩ ២០៥ នាក់មាន ៦៣មណ្ឌល ត្រូវជា ៧៥០បន្ទប់។ ចំនួនបើប្រៀធៀបទឿនឹងឆ្នាំ២០២១កន្លងទៅមានការកើនឡើងដោយឆ្នាំមុនមានបេក្ខជនប្រឡងចំនួន១៥៨៥៨នាក់មាន៦៣មណ្ឌលចែកជា៦៦៤បន្ទប់ ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅថ្ងៃទី២៤តុលានេះថា ព្រឹកថ្ងៃទី១ (២៤ តុលា ២០២២) នៃដំណើរការប្រឡងឌីប្លូមបានបញ្ចប់ទៅដោយរលូនតាមការគ្រោងទុក ក្រោមកិច្ចសហការណ៍ពីគណ:គ្រប់គ្រងគ្រប់មណ្ឌលប្រឡង, បេក្ខជនប្រឡង, និងគ្រប់ភាគីពាក់ព័ន្ធ។

លោក រស់ សុវា ចា បានបន្តថា ឆ្នាំនេះមានបេក្ខជនចូលរួមប្រឡងឌីប្លូមសរុប ១៧៤៧២៦ នាក់ ស្រី ៩៥ ១២៧នាក់ក្នុងនោះសិស្សចំណេះទូទៅ ១៧៣ ៤៦៦ នាក់ ស្រី ៩៤ ៨៧៦នាក់បេក្ខជនស្វៃរិន ១៣៦ នាក់ ស្រី ៤៥ នាក់ បេក្ខជនបំពេញវិជ្ជា ១ ០៧៦ នាក់ ស្រី ១៩២ នាក់ បេក្ខជនគថ្លង់ ២៩ នាក់ ស្រី ០៩ នាក់ បេក្ខជនពិការភ្នែក ១៩នាក់ ស្រី ០៥ នាក់ដោយមានមណ្ឌលប្រឡងសរុប ១ ៧២៣ និងបន្ទប់សរុប៧៨១៦និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី០១វិច្ឆិកាឆ្នាំ២០២២។ ចំនួនបេក្ខជនឆ្នាំនេះបើធៀបទៅនឹងឆ្នាំមុនឃើញថាមានការកើនឡើងជាង១០០នាក់ខណៈឆ្នាំមុនមាន
បេក្ខជនចំនួន១៦២ ៥៨៩ នាក់នារី ៨៧៨៧១នាក់ចែកជា១៧២២មណ្ឌលនិង៧៣២៧ បន្ទប់៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ