ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អរគុណពលរដ្ឋនៅខេត្តពោធិ៍សាត់ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឈ្នះភ្លូកទឹកភ្លូកដី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឈ្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥កន្លងទៅនេះ។

នៅក្នុងពិធីសំណេះសំណាល ជាមួយប្រជាកសិករជាង ៥ពាន់គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ២៥ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ និយាយដោយឡែក និងនិយាយជារួម ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជំនះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ កាលពីពេលថ្មីៗនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជាខ្ពស់ណាស់ ហើយកាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្តិមុន គឺគណបក្សប្រជាជនកម្ពុជា បានឈ្នះរហូតដល់ ៤អាសនៈតែម្ដង។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ឥឡូវយោងទៅលើលទ្ធផល ដែលឆ្លុះបញ្ចាំងពីការបោះឆ្នោតឃុំសង្កាត់ យើងអាចទទួលទាំង ៤អាសនៈ នៅក្នុងខេត្តពោធិ៍សាត់»។

នៅក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីសង្ឃឹមថា ប្រជាពលរដ្ឋនៅទូទាំងខេត្តពោធិ៍សាត់ នឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តទៀត នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី ៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ ដើម្បីបានបម្រើ ការពារ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បន្តទៀតផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ