ព័ត៌មានជាតិ
សម្ដេចតេជោ អំពាវនាវពលរដ្ឋ និងព្រះសង្ឃ ងើបឈរប្រឆាំងជនក្បត់ជាតិ សម រង្ស៊ី ដែលបន្តប្រមាថព្រះចេស្ដា ព្រះមហាក្សត្រ
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងព្រះសង្ឃគ្រប់ព្រះអង្គ នាំគ្នាងើបឈរឡើង ដើម្បីប្រឆាំងជនក្បត់ជាតិ សម រង្ស៊ី ដែលបានបន្តប្រមាថព្រះចេស្ដា ព្រះមហាក្សត្រ។ អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី បានបន្តប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរថា «មិនមានមនសិការជាតិ និងក្បត់ជាតិ»។

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋ និងគណបក្សប្រជាជនកម្ពុជា បានចេញញត្តិ និងសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះលោក សម រង្ស៊ី ដែលជាទណ្ឌិតកំពុងរត់គេចខ្លួននៅក្រៅប្រទេស ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះមហាក្សត្រ នាពេលនេះទៀត។
នៅក្នុងពិធីសំណេះសំណាល ជាមួយប្រជាកសិករជាង ៥ពាន់គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ២៥ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាព្រះសង្ឃគ្រប់ព្រះអង្គ ងើបឈរឡើង ដើម្បីប្រឆាំងជនក្បត់ជាតិ ដែលគេដឹងថាចង់សំដៅទៅលើលោក សម រង្ស៊ី ដែលជាទណ្ឌិត ដែលបានបន្តប្រមាថព្រះចេស្ដា ព្រះមហាក្សត្រ កាលពីពេលថ្មីៗនេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ប៉ុន្មានថ្ងៃនេះ ពីរថ្ងៃមកនេះ គេមិនត្រឹមតែជេរត្រឹមខ្ញុំទេ គេជេរព្រះមហាក្សត្ររបស់យើង ដូច្នេះខ្ញុំអំពាវនាវចំពោះប្រជាពលរដ្ឋទាំងអស់ ទាំងព្រះសង្ឃ ព្រះហស្ដ ងើបឈរឡើង ដើម្បីប្រឆាំងជនក្បត់ជាតិ ហើយនិងបក្សដែលផ្សាភ្ជាប់ជាមួយជនក្បត់ជាតិ ដើម្បីធានាការពារ រាជានិយម ការពារ រាជបល្ល័ង្គ ការពារព្រះមហាក្សត្រ ការពារ ឯកភាព សន្តិភាព នៃទឹកដីរបស់យើង»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា រាជរដ្ឋាភិបាលកម្ពុជា មិនទុកឲ្យជនក្បត់ជាតិនេះ នៅបន្តការរំខាន ឬប្រមាថព្រះចេស្ដា ព្រះមហាក្សត្រ ទៀតឡើយ។ សម្ដេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា «ហើយយើង ក៏មិនទុកឲ្យជនក្បត់ជាតិនេះ នៅបន្តការរំខាន បើជេរត្រឹមតែនាយករដ្ឋមន្ត្រី មិនអីទេ ក៏ប៉ុន្តែកាលពីប៉ុន្មានកន្លងទៅ ជេរព្រះមហាក្សត្រ ហើយឥឡូវវាជេរព្រះមហាក្សត្រទៀត ហើយរហូតប្រើពាក្យថា ព្រះមហាក្សត្រ គ្មានមនសិការជាតិ សូម្បីតែបន្តិច ឯចំពោះយើង យើងគោរពព្រះមហាក្សត្រ ព្រោះប្រទេសរបស់យើង ជាប្រទេសរាជានិយម ព្រះមហាក្សត្រ ព្រះអង្គគង់ជាព្រះប្រមុខរដ្ឋ ព្រះអង្គមិនទាក់ទិននឹងនយោបាយទេ ហេតុអ្វីបានជាគេទៅដៀលព្រះមហាក្សត្រ ព្រះមហាក្សត្រយ៉ាងដូច្នេះ»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?