Connect with us

ព័ត៌មានជាតិ

បើក​កិច្ចប្រជុំ​ ជំរុញ​​ការសាងសង់ផ្លូវល្បឿនលឿនទៅបាវិត

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង​ជា​ប្រធានគណៈកម្មការអន្តរក្រសួងកាលពីម្សិលមិញនេះបាន​ដឹកនាំកិច្ច​ប្រជុំ​​ពិភាក្សាការងារ ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីជំរុញការស្ថាបនា​ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ច​ប្រជុំនៅ​ទីស្ដីការក្រសួង បាន​ពិនិត្យ​និង​ពិភាក្សាលើកិច្ចព្រមព្រៀងក្របខណ្ឌ កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជនឱ្យបានចប់ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឈានទៅបើកការដ្ឋានសម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (Phnom Penh-Bavet Expressway) ជាខ្សែផ្លូវថ្មីទាំងស្រុង ដែលមានប្រវែងសរុបប្រហែល ១៣៥ គីឡូម៉ែត្រ។ ផ្លូវនេះសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ខ្សែផ្លូវនេះចេញពីភ្នំពេញនៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម