Connect with us

ព័ត៌មានជាតិ

កម្ពុជា-សិង្ហបុរីចុះកិច្ចព្រមព្រៀងរួមគ្នា​សហប្រតិបត្តិការ​លើវិស័យថាមពល

បានផុស

នៅ

ក្រសួងរ៉ែ និងថាមពលកម្ពុជា និងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការថាមពលដើម្បីភាពរីកចំរើននៃការអភិវឌ្ឍវិស័យថាមពលទាំងក្នុងតំបន់ និងប្រទេសទាំងពីរបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នានេះត្រូវបានចុះហត្ថនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ រវាងលោក ស៊ុយ​ សែម​ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល​ជាមួយលោក​ តាន់​ ស៊ីឡេង​ រដ្ឋមន្រ្តីក្រសួងធនធានមនុស្ស​ និងជារដ្ឋមន្រ្តីទី២​ ក្រសួងពាណិជ្ជកម្ម​ និងឧស្សាហកម្ម​ ជាតំណាងក្រសួងនៃសាធារណរដ្ឋសិង្ហបុរី​តាមរយៈប្រព័ន្ធវីដេអូ។

ថ្លែងនៅក្នុងឱកាសនោះ លោក​ ស៊ុយ​ សែម​ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ថា​ អនុស្សារ​ណៈយោគយល់គ្នាដែលត្រូវបា​នចុះហត្ថលេខានេះ​ គឺជាជំហានបន្តដ៏សំខាន់ដើម្បីភាពរីកចំរើននៃការអភិវឌ្ឍវិស័យថាមពលទាំងក្នុងតំបន់​ និងប្រទេសទាំងពីរបន្ថែមទៀត​ជាពិសេស​ គឺចូលរួមចំណែកកែលម្អហេដ្ឋារចនាសម្ព័ន្ធអន្តរកាលថាមពល​ និងការបង្កើនឱកាសពាណិជ្ជកម្មតភ្ជាប់ថាមពលក្នុងតំបន់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម