ព័ត៌មានជាតិ
សម្ដេចតេជោ ៖ ខ្ញុំគ្រាន់តែប្រាប់បន្ថែមថា បើបោះឆ្នោតឥឡូវហ្នឹងហើយ បោះបន្ថែមនៅឆ្នាំក្រោយទៀត អត់មានអីខុសទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានឆ្លើយតបទៅកាន់អ្នកនយោបាយមួយចំនួន ដែលបានលើកឡើងថា សម្ដេចឃោសនាបោះឆ្នោតមុនកាលកំណត់។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ជាក់ស្ដែងប្រជាពលរដ្ឋនៅទូទាំងប្រទេស បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាមែន ហើយសម្ដេចគ្រាន់តែបន្ថែមថា សូមបោះបន្ថែមនៅឆ្នាំក្រោយទៀតប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសំណេះសំណាល ជាមួយប្រជាកសិករជាង ៥ពាន់គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ២៥ ខែតុលានេះថា កាលពីការបោះឆ្នោតកន្លងទៅ នៅខេត្តពោធិ៍សាត់ មានអត្រាប្រជាពលរដ្ឋប្រមាណ ៩៣ភាគរយ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយសង្ឃឹមថា ចំនួននេះនឹងបន្តបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដនីតិកាលទី ៧ បន្តទៀត។

ចំពោះការលើកឡើងរបស់អ្នកនយោបាយមួយចំនួន ដែលថា សម្ដេចឃោសនាបោះឆ្នោត មុនកាលកំណត់នោះ សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបយ៉ាងដូច្នេះថា «ច្បាស់ណាស់ ពួកប្រឆាំង និងបក្សដទៃ គេថា ខ្ញុំហ្នឹងដើរឃោសនាបោះឆ្នោត…បើកន្លងទៅហ្នឹង គឺការជាក់ស្ដែងប្រជាពលរដ្ឋ នៅកន្លែងហ្នឹងបោះឆ្នោតឲ្យមែន ឥឡូវខ្ញុំគ្រាន់តែប្រាប់បន្ថែមថា បើបោះឆ្នោតឥឡូវហ្នឹងហើយ បោះបន្ថែមនៅឆ្នាំក្រោយទៀត អត់មានអីខុសទេ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា នៅពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តនានា ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា សម្ដេចតែងតែថ្លែងអំណរគុណពួកគាត់ និងសុំឲ្យពួកគាត់បន្តបោះឆ្នោតគាំទ្រ បន្តទៀតដែរ។
នៅក្នុងពិធីសំណេះសំណាលនាព្រឹកមិញនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ និយាយដោយឡែក និងនិយាយជារួម ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជំនះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ កាលពីពេលថ្មីៗនេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជាខ្ពស់ណាស់ ហើយកាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្តិមុន គឺគណបក្សប្រជាជនកម្ពុជា បានឈ្នះរហូតដល់ ៤អាសនៈតែម្ដង។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ឥឡូវយោងទៅលើលទ្ធផល ដែលឆ្លុះបញ្ចាំងពីការបោះឆ្នោតឃុំសង្កាត់ យើងអាចទទួលទាំង ៤អាសនៈ នៅក្នុងខេត្តពោធិ៍សាត់»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ