Connect with us

ព័ត៌មានជាតិ

បញ្ចប់​ជួសជុល​ព្រះវិហារ​បុរាណ​​អាយុ ១៣២ ឆ្នាំ រក្សាបានទម្រង់ដូចដើម

បានផុស

នៅ

ព្រះវិហារ​បុរាណ​វត្ត​សំរោង​ក្នុង​នៅខេត្ត​បាត់ដំបង ដែល​មាន​អាយុ​កាល​ប្រហែល ១៣២ឆ្នាំ ត្រូវ​បានមន្ត្រី​ជំនាញ​នាយដ្ឋាន​គាំ​ពារ​និង​អភិរក្ស​សំណង់​​បុរាណ​ ធ្វើការ​ជួសជុល​ឲ្យ​មាន​ភាព​រឹង​មាំ និង​មាន​សោភណភាព​ដូចដើមឡើង​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះវិហារ​បុរាណ​ដែល​មាន​អាយុ​កាល​ប្រមាណ ១៣២ឆ្នាំ​ ត្រូវ​បាន​​មន្ត្រី​ជំនាញ​នាយដ្ឋាន​គាំ​ពារ​និង​អភិរក្ស​សំណង់​​បុរាណ​អគ្គនាយក​បេតិកភណ្ឌ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​សហការ​ជា​មួយ​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្ប​ខេត្ត​បាត់ដំបង​​ ជួសជុល​ពង្រឹង​នូវ​គ្រឿង​បង្គំ​ព្រះវិហារ​ដែល​មាន​ស្ថានភាព​ទ្រុឌទ្រោម ពុកផុយ ខូចខាត ឲ្យ​មាន​ស្ថាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ ប្រើប្រាស់​សម្ភារៈ​ដូចដើម​ ព្រមទាំង​រក្សា​បាន​នូវ​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​របស់​ព្រះវិហារ។ ​ការងារ​ជួសជុល​​នេះ​ត្រូវ​បាន​អនុវត្ត​ឡើង​ចាប់​ពី​ដើម​ខែឧសភា ឆ្នាំ២០២២ និង​បាន​បញ្ចប់​ទាំង​ស្រុង​នៅ​ខែតុលា​ ឆ្នាំ២០២២នេះ។

ព្រះវិហារ​នេះ មាន​ទំហំ​ទទឹង ១៥​ម៉ែត្រ បណ្ដោយ ២១ម៉ែត្រ និង​កម្ពស់ ១៣,៥ម៉ែត្រ។ សសរ​ផ្នែក​ខាងក្នុង និង​គ្រឿង​បង្គំ​ដំបូល​ធ្វើពីឈើ ជញ្ជាំង​ធ្វើ​ឥដ្ឋបូកបាយអរ។ ក្នុងនោះ​នៅឆ្នាំ​១៩៧៥-១៩៧៩ ខ្មែរ​ក្រហម​បាន​យក​ព្រះវិហារ​នេះ ធ្វើ​ជា​គុក​សម្រាប់​ដាក់​អ្នកទោស ដែល​អ្នក​ទោស​ភាគ​ច្រើន​ជា​ស្រ្តី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម