ព័ត៌មានជាតិ
ឆ្នាំ២០២៣ ឧកញ៉ា គីម ហ៊ាង គ្រោងចាយ១០ម៉ឺនដុល្លារដើម្បីបាល់ទាត់
លោកឧកញ៉ា គីម ហ៊ាង គ្រោងចំណាយថវិកាប្រមាណ១០ម៉ឺនដុល្លារអាមេរិកក្នុងការរួមចំណែកសកម្មភាពកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៣ខាងមុខ។
លោកឧកញ៉ា គីម ហ៊ាង បានឲ្យដឹងថា លោកឧកញ៉ាគ្រោងចំណាយប្រមាណ១០ម៉ឺនដុល្លារអាមេរិកសម្រាប់បាល់ទាត់ក្នុងឆ្នាំ២០២៣ខាងមុខដោយមានជម្រើស២។ ជម្រើសទី១ លោកឧកញ៉ាអាចនឹងចាយសម្រាប់នាំក្រុម Khmer United FC ចូលរួមប្រកួតក្នុងលីគទី២ ដែលជាលីគអាជីព ប៉ុន្តែលោកក៏មានជម្រើសទី២គឺអាចចំណាយដើម្បីរៀបចំការប្រកួតពានរង្វាន់ KW Cambodia League 2023 បន្តទៀត។

លោកឧកញ៉ាបានបង្កើតក្រុមបាល់ទាត់ Khmer United FC កាលពីឆ្នាំ២០១១ និងបន្ទាប់មកបង្កើតពានរង្វាន់ Khmer Real Estate Cup ក្នុងឆ្នាំ២០១២ ដែលបានប្តូរឈ្មោះមកជាពានរង្វាន់ KW Cambodia League 2022។
ពានរង្វាន់ Khmer Real Estate Cup បានក្លាយជាផ្នែកមួយក្នុងវិស័យបាល់ទាត់កម្ពុជាដែលផ្តល់ឱកាសឲ្យកីឡាករ និងយុវជនបង្ហាញសមត្ថភាព ហើយក៏អាចជាស្ពានសម្រាប់ពួកគេបោះជំហានទៅចូលរួមក្នុងក្លឹបអាជីព។
ក្រុមបាល់ទាត់របស់លោកឧកញ៉ាតែងតែចូលរួមប្រកួតក្នុងពានរង្វាន់ដែលលោកឧកញ៉ាខ្លួនឯងជាអ្នកបង្កើត ប៉ុន្តែមិនធ្លាប់មានសំណាងក្លាយជាជើងឯកឡើយ។ ទើបតែឆ្នាំ២០២២នេះ Khmer United បានក្លាយជាជើងឯកជាលើកដំបូង បន្ទាប់ពីបានចូលរួមប្រកួតទាំងពីឆ្នាំ២០១២ពោលគឺរយៈពេល១០ឆ្នាំហើយ។

លោកឧកញ៉ាត្រូវបានគេមើលឃើញចូលរួមសកម្មភាពក្នុងវិស័យកីឡាបាល់ទាត់ប្រហែលជា១០ឆ្នាំមកហើយទាំងការបង្កើតក្រុមបាល់ទាត់ពាក់កណ្តាលអាជីព និងបង្កើតពានរង្វាន់តាំងពីឆ្នាំ២០១១មក។ ជាមួយគ្នានេះលោកក៏តែងតែចូលរួមលេងបាល់ទាត់ដើម្បីសុខភាពស្ទើររាល់សប្តាហ៍ជាមួយក្រុមរបស់លោក៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត