ព័ត៌មានជាតិ
ពលករម្នាក់រអិលជើងបោកក្បាលស្លាប់ អំឡុងពេលធ្វើចត្តាឡីស័កនៅខេត្តត្បូងឃ្មុំ
ពលករម្នាក់បានស្លាប់ ដោយសារតែរអិលដួលបោកក្បាលអំឡុងពេលធ្វើចត្តាឡីស័កស្ថិតនៅក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូង នេះបើយោងតាម ផេករបស់ឯកឧត្តម ខៀវ កាញ៉ារីទ្ធបានបង្ហោះមុននេះ។
ប្រភពដដែលឱ្យដឹងថា បន្ទាប់ពីទទួលដំណឹងមានករណីពលករត្រឡប់ពីប្រទេសថៃស្លាប់ នៅមណ្ឌលធ្វើចត្តាឡីស័កនៅ សាលាតេជោ ហ៊ុន សែន ត្បូងឃ្មុំ ស្ថិតនៅក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ភ្លាមៗនោះ កំលាំងការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានធ្វើកិច្ចសហការជាមួយកំលាំងជំនាញពេទ្យការពារជំងឺឆ្លង បានធ្វើការពិនិត្យសាកសពឈ្មោះ អ៊ុន ស៊ីថា ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិមេលោង ឃុំមៀន ស្រុកអូរាំងឱ ខេត្តត្បូងឃ្មុំ។
ក្រោយពីកម្លាំងការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានធ្វើសហការជាមួយកម្លាំងជំនាញពេទ្យការពារជំងឺឆ្លង បានពិនិត្យយ៉ាងល្អិតល្អន់ឃើញថាសាកសពមានស្នាមមុតបែកត្រង់គល់ចិញ្ចើមខាងឆ្វេងបន្តិច ហើយមានឈាមប្រទ្បាក់លើផ្ទៃមុខ (មូលហេតុ) ចូលបន្ទប់ទឹកដួលបោកត្រូវថាសបង្គន់បណ្ដាលឲ្យស្លាប់ផងដែរ។
បើយោងតាមលោក គ្រូពេទ្យជំនាញបានសន្និដ្ឋានថា ករណីស្លាប់នេះ ដោយសារជំងឺគាំងចង្វាក់បេះដូង (ខ្យល់គរ) ទើបបណ្ដាលឲ្យស្លាប់។
សូមបញ្ជាក់ថា ពលករត្រឡប់ពីប្រទេសថៃ ដែលបានស្លាប់នៅពេលដែលធ្វើចត្តាឡីស័កនោះ បានត្រឡប់មកកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បន្តដំណើរមកធ្វើចត្តាឡីស័កនៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ហើយបានយកសំណាក់ទៅពិនិត្យលើកទី១ ឃើញអវិជ្ជមានជំងឺកូវីត ១៩ នឹងបានស្លាប់នៅម៉ោងប្រហែល ៩និង២០នាទីព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០នេះ។
ក្រោយពេលពិនិត្យ និងកោសល្យវិច័យ រួច ត្រូវបានប្រគល់សពខាងលើជូនទៅក្រុមគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖នាគព័ន្ធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ