Connect with us

ព័ត៌មានជាតិ

ក្នុងវេទិកាសាធារណៈ ពលរដ្ឋស្នើអាជ្ញាធរ ជួយជំរុញការផ្តល់ប្លង់កម្មសិទ្ធិដីធ្លី ដោះស្រាយថវិកា​ឧបត្ថម្ភអ្នកស្លាប់ដោយកូវីដ-១៩​

បានផុស

នៅ

ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​មហោស្រព​ចេនឡា សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក កាលពី​ព្រឹក​ថ្ងៃ​ទី ២៥ តុលា​នេះ ប្រជាពលរដ្ឋ​បាន​ស្នើ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ជា​សំណើ​សំណូមពរ​មួយ​ចំនួន មាន​ទាំង​ការ​ស្នើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​រឿង​ថវិកា​ឧបត្ថម្ភ​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩ មិនទាន់​ទទួល​បាន​ប្រាក់ ការ​ស្នើ​សុំ​កម្មសិទ្ធិ​ដីធ្លី និង​ការ​សុំ​ឲ្យ​ជួយ​សាងសង់​អគារ​សិក្សា​បន្ថែម​ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វី​ដែល​ជា​ការ​កត់សម្គាល់ បញ្ហា​កកស្ទះ​សំរាម ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ សៀវភៅ​ស្នាក់នៅ និង​ការ​ស្នើ​សុំ​ផ្តល់​សេវា​សាធារណៈ​ផ្សេងៗ​ទៀត មិន​ត្រូវ​បាន​លើក​ឡើង​ក្នុង​វេទិកា​នេះ​ទេ។

វេទិកា​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា តំណាង​ឲ្យ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ម៉ាន់ ឈឿន អនុ​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ទួលគោក។

វេទិកា​នេះ​មាន​ប្រជាពលរដ្ឋ​ចំនួន ៣ នាក់​ប៉ុណ្ណោះ ដែល​បាន​លើក​ឡើង​ជា​សំណួរ​សំណើ​ផ្ទាល់មាត់ ក្នុង​នោះ​រួមមាន ៖ ទី១-ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​រាជធានី ជួយ​អន្តរាគមន៍​ចំពោះ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ ១៣ សង្កាត់​ផ្សារ​ដើមគរ ដែល​មាន​ក្រុម​គ្រួសារ ២ នាក់ បាន​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩ មិនទាន់​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល។ ទី២-ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​មិត្តភាព ជាប់​របង​មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់ ស្នើសុំ​កម្មសិទ្ធិ​ដីធ្លី (ប្លង់​រឹង) និង​ទី៣-អតីត​លោកគ្រូ​បង្រៀន បាន​ស្នើ​សុំ​ឲ្យ​ជួយ​សាងសង់​អគារ​សិក្សា​នៅ​វិទ្យាល័យ ជា ស៊ីម សាមគ្គី​បន្ថែម ខណៈ​សិស្សានុសិស្ស​កើន​ឡើង ៣ ដង។

ចំពោះ​ការ​លើក​ឡើង​ជា​សំណើ​ផ្ទាល់មាត់ ៣ នាក់ ខាង​លើ​នេះ ត្រូវ​បាន លោក មាន ចាន់យ៉ាដា ដោះស្រាយ​ជូន​ភ្លាមៗ​តែម្ដង។ លោក​បញ្ជាក់​ថា ចំពោះ​ការ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​រាជធានី​ជួយ​អន្តរាគមន៍​ចំពោះ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ ១៣ សង្កាត់​ផ្សារ​ដើមគរ ដែល​មាន ២ នាក់ បាន​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩ មិន​ទាន់​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​នោះ លោក​ស្នើ​ឲ្យ​ពលរដ្ឋ​ក្នុង​គ្រួសារ​សព សូម​ធ្វើ​សំណើ​មក​រដ្ឋបាល​ខណ្ឌ​ទួលគោក ហើយ​រដ្ឋបាល​ខណ្ឌ​បន្ត​ស្នើ​ទៅ​រដ្ឋបាល​រាជធានី ក្នុង​រយៈពេល​យ៉ាង​យូរ ៤ ថ្ងៃ ថវិកា​នោះ នឹង​បាន​មក​ដល់ដៃ​គ្រួសារ នៃ​សព​ហើយ។

ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​មិត្តភាព ជាប់​របង​មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់ ស្នើសុំ​កម្មសិទ្ធិ​ដីធ្លី (ប្លង់​រឹង) លោក​សន្យា​ថា នឹង​ឲ្យ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ ចុះ​ពិនិត្យ​ជាក់ស្ដែង​នៅ​ទីតាំង​សហគមន៍ បើ​មាន​សម្បទា​គ្រប់គ្រាន់ សមស្រប​ទៅ​នឹង​ច្បាប់ អាជ្ញាធរ​មិន​ទុក​នោះ​ទេ គឺ​ត្រូវ​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ហើយ។ ចំពោះ​ការ​ស្នើ​សុំ​ឲ្យ​ជួយ​សាងសង់​អគារ​សិក្សា​នៅ​វិទ្យាល័យ ជា ស៊ីម សាមគ្គី​បន្ថែម​នោះ លោក​បាន​ស្នើ​ឲ្យ​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី បន្ត​ស្នើសុំ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា បន្ថែម​ទៀត។ ចំណែក​លោក​ក៏​នឹង​ស្នើសុំ​ទៅ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ជួយ​កសាង​សាលា​នេះ​ផង​ដែរ។

ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក ម៉ប់ សារិន បាន​មាន​ប្រសាសន៍​ថា វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នេះ គឺ​ផ្តោត​សំខាន់​ពាក់ព័ន្ធ​នឹង​កង្វល់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ក្នុង​នោះ​រួមមាន បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់ បញ្ហា​បរិស្ថាន និង​បញ្ហា​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន ដើម្បី​ឲ្យ​អាជ្ញាធរ​បាន​ដឹង​ឮ និង​រក​យន្តការ​ដោះស្រាយ​ជូន។

វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង ១ ឆ្នាំ​ម្តង ដើម្បី​ដោះស្រាយ​រាល់​កង្វល់ សំណូមពរ និង​សំណើ​របស់​ប្រជាពលរដ្ឋ។ ប៉ុន្តែ​ក្នុង​រយៈពេល ២ ឆ្នាំ ជាប់​គ្នា​នេះ ត្រូវ​បាន​ខកខាន​ដោយ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។ ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​ក្តី អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅតែ​បន្ត​ដោះស្រាយ​ទុក្ខ​កង្វល់​ប្រជាពលរដ្ឋ​ជានិច្ច៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទីutes មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ២ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ២ ម៉ោង មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី កោតសរសើរក្រសួងការងារ និង ភាគី​ពាក់ព័ន្ធ ដែល​ខិតខំប្រឹងប្រែង​ធ្វើ​ឱ្យ​លេចចេញ​ទារក​ដ្ឋាន​ក្នុង​រោងចក្រ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជាង៤ពាន់នាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម១៣ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

ព័ត៌មានជាតិ២ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម