Connect with us

ព័ត៌មានជាតិ

ចុងឆ្នាំ​ ២០២២ អត្តសញ្ញាណប័ណ្ណជាង ៨០​ម៉ឺននាក់ នឹងផុតសុពលភាព​

បានផុស

នៅ

សម្តេច​ក្រឡាហោម​ ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាន​រៀបចំ​បើក​កិច្ច​ប្រជុំ​​នាព្រឹក​ថ្ងៃទី ២៥ ខែ​តុលា ឆ្នាំ២០២២ នេះ ដើម្បី​ស្ដាប់​របាយការណ៍ និង​រក​ដំណោះស្រាយបញ្ហា​ទាក់ទង​នឹង​ការ​ផុតសុពល​ភាព​អត្តសញ្ញាណប័ណ្ណ ស្របពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុងដំណើរការចុះឈ្មោះបោះឆ្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កង សាខន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម បានលើក​ឡើងក្នុង​កិច្ច​ប្រជុំ​​ថា គិត​មក​ដល់​ពេល​នេះ​មាន​ប្រជាពលរដ្ឋ​ជាង ១២លាន​នាក់ បាន​ទទួល​អត្តសញ្ញាណប័ណ្ណ​ ក្នុង​នោះ​អត្តសញ្ញាណប័ណ្ណផុតសុពលភាពនាចុងឆ្នាំ២០២២ មានជាង ៨០ម៉ឺននាក់។ ​

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្មបាន​ឲ្យ​ដឹង​ថា ចំនួន​អត្តសញ្ញាណប័ណ្ណ​ផុត​សុពលភាព អាច​បន្ត​កើនឡើង​ដល់ច្រើន​ជាង ១លាននាក់ បើ​គិត​ដល់​ខែកក្កដា ឆ្នាំ២០២៣ ព្រោះ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ មាន​អត្តសញ្ញាណប័ណ្ណ​ត្រូវ​ផុតសុពលភាព​នាពេលខាងមុខនោះ មួយ​ចំនួន​បានទទួលមរណភាព មួយចំនួនជាប់ពន្ធនាគារ និងមួយចំនួនធំបានធ្វើចំណាកស្រុក។

សម្រាប់​វិធានការ​ដោះ​ស្រាយចំពោះ​មុខ​ គឺ​ជំរុញ​ផ្សព្វ​ផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋានរាជ​ធានី​ខេត្ត​ ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង​ទាម​ទារ​ការ​គាំ​ទ្រ​​​ពី​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​នៅថ្នាក់​ក្រោមជាតិ ដើម្បី​ឱ្យ​ពលរដ្ឋ​បានដឹងថា អត្តសញ្ញាណប័ណ្ណ​ដែល​ខ្លួន​កំពុង​ប្រើប្រាស់​នោះ​ជិត​អស់​សុពលភាព ហើយ​ចូលរួម​បំពេញ​នីតិវិធី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មីឡើងវិញ៕

អត្ថបទ៖ ថារី

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម