ព័ត៌មានជាតិ
លោកស្រី បាន ស្រីមុំ ប្រតិកម្មចំពោះបុរស-ស្ត្រី ២នាក់ប្ដីប្រពន្ធ ផ្សាយផ្ទាល់លើហ្វេសប៊ុកប្រើពាក្យសម្ដីអសុរោះ
លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ចេញប្រតិកម្មទៅកាន់បុរស-ស្ត្រី ២នាក់ប្ដីប្រពន្ធ រស់នៅក្រៅប្រទេស ដែលតែងតែផ្សាយផ្ទាល់លើហ្វេសប៊ុករបស់ខ្លួន ប្រើពាក្យសម្ដីអសុរោះ ជេរខ្មែរក្រហម ប្រមាថប្រជាជនខ្មែរល្ងង់ និងជេរប្រមាថថ្នាក់ដឹកនាំកម្ពុជា។ លោកស្រីអភិបាលខេត្ត បានស្នើឲ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់។

លោកស្រី បាន ស្រីមុំ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី ២៣ ខែតុលាថា «យើងឃើញមីងពូ ២នាក់ប្តីប្រពន្ធនេះ តែងតែឡាយជេរខ្មែរក្រហម ប្រជាជនខ្មែរល្ងង់ ជេរថ្នាក់ដឹកនាំកម្ពុជា យើងកប់ៗមាត់ មីងពូ ហាស មីងពូកើតអី ក្តៅក្រហាយរឿងអី មីងពូ មិនសប្បាយចិត្ត ឈ្លោះជាមួយអ្នកណា សូមមីងពូឈ្លោះតែអ្នកនោះទៅ ជាពិសេសយើងទាំងអស់គ្នា មានទីលំនៅអតីតតំបន់ខ្មែរក្រហម យើងជាកូនចៅ និងប្រជាជនកងកម្លាំងអតីតខ្មែរក្រហម ដែលបានចូលរួមចំណែកបង្រួបបង្រួមស្វែងរកដំណេះស្រាយ តាមរយៈនយោបាយឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន ដើម្បីបញ្ចប់សង្គ្រាម នៅកម្ពុជា»។

អភិបាលខេត្តប៉ៃលិន បានសរសេរបន្តថា «បើមីងពូ មិនចូលចិត្តខ្មែរ ឬក៏រើសអើងខ្មែរក្រហមនោះ សូមមេត្តាពូមីងតាម ដានប្រវត្តិសាស្រ្តច្បាស់លាស់ផង ខ្មែរក្រហម មានច្រើនប្រភេទ មានខ្មែរក្រហមល្អ និង ខ្មែរក្រហម របបប្រល័យពូជសាសន៍ ហើយខ្ញុំសូមបញ្ជាក់ពូមីងថា លោកជំទាវ ហ៊ុន ស៊ីណាត មិនមែនជាអតីតខ្មែរក្រហម ឬក៏លោកធ្លាប់ចូលរួមតស៊ូជាមួយខ្មែរក្រហមអ្វីឡើយ កុំចេះតែជេរមួលបង្កាច់គាត់ខុសរឿង ព្រោះតែកំហឹង យកចាញ់ឈ្នះ វាមិនថ្លៃថ្នូរទេ»។
ជាមួយគ្នានេះលោកស្រី បាន ស្រីមុំ ក៏បានស្នើបុរស-ស្ត្រី ២នាក់ប្ដីប្រពន្ធនោះ សូមបញ្ឈប់ជេរប្រមាថ ថ្នាក់ដឹកនាំកម្ពុជា និងសូមបញ្ឈប់ការលាបពណ៌រើសអើងជាបន្ទាន់។ លោកស្រីអភិបាលខេត្តប៉ៃលិន បានសរសេរយ៉ាងដូច្នេះថា «បើមីងពូប្តីប្រពន្ធនេះ មិនបានរស់នៅកម្ពុជា ហើយមិនដែលបានចូលរួមជួយអ្វីដល់ប្រជាជន ប្រទេសជាតិទេ សូមបញ្ឈប់ជេរថ្នាក់ដឹកនាំប្រទេសកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ក៏ដូចជារើសអើងប្រៀបធៀប អ្នកណាខ្មែរក្រហម ខ្មែរខៀវ ខ្មែរស អីទៀតទៅ ព្រោះមកដល់ម៉ោងនេះពេលនេះ មានខ្មែរតែមួយ ជ្រកក្រោមម្លប់នៃឆ័ត្រសន្តិភាពតែមួយ។ សូមបញ្ឈប់ការលាបពណ៌រើសអើងជាបន្ទាន់»៕


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៩ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង