ព័ត៌មានជាតិ
ទូកចំនួន៩២ បានចុះឈ្មោះចូលរួមក្នុងពិធីប្រណាំងទូកនៅក្រុងតាខ្មៅនៅចុងខែនេះ
លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកណ្ដាល និងជាអនុប្រធានអនុគណៈកម្មការបច្ចេកទេសបានឱ្យដឹងថា គិតមកត្រឹមពេលនេះមានទូកចំនួន៩២ទូកហើយចុះឈ្មោះចូលរួមក្នុងពិធីប្រណាំងទូកដែលនឹងប្រព្រឹត្តិទៅនៅ ក្រុងតាខ្មៅខេត្តកណ្តាល នៅថ្ងៃទី២៩ និង៣០ខែតុលា ឆ្នាំ២០២២ខាងមុខនេះ។
នៅក្នុងកិច្ចប្រជុំជាមួយក្រុមការងារ នៃអនុគណៈកម្មការបច្ចេកទេសក្នុងការរៀបចំពិធីប្រណាំងទូកកាលពីរសៀលថ្ងៃទី២៤តុលា លោកបានបន្តថា ក្នុងចំណោមទូកចុះឈ្មោះចំនួន៩២ទូក ក្នុងនោះទូកអុំ មានចំនួន៤៦ទូក ទូកចែវ ចំនួន ០៦ទូក ទូកខ្នាតអន្តរជាតិ បុរស ចំនួន ៣៦ទូក និងទូកខ្នាតអន្តរជាតិ នារី ចំនួន ០៤ទូក សរុបចំណុះទូក ចំនួន ៤៥០៦នាក់
និងមានកម្លាំងត្រៀម ចំនួន ៧៨៤នាក់ ដែលទិន្នន័យនេះអាចមានការប្រែប្រួល។ លោកបានបន្ថែមថា សម្រាប់ទូកអុំ និងទូកចែវ គឺមានរយៈចំងាយប្រកួតចំនួន ១៧០០ម៉ែត្រ និងសម្រាប់ទូកខ្នាតអន្តរជាតិមានរយៈចំងាយប្រកួតចំនួន ១០០០ ម៉ែត្រ។
លោក ប៊ុន ផេង អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការបច្ចេកទេសរៀបចំការប្រណាំងទូកបានថ្លែងនូវការកោតសរសើរដល់ក្រុមការងារទាំងអស់ ដែលបានខិតខំបំពេញតួនាទីរៀងរាងៗខ្លួនយ៉ាងសកម្ម និងបានក្រើនរំលឹកដល់អនុគណៈកម្មការបច្ចេកទេស ត្រូវពន្យល់ណែនាំដល់បងប្អូនកីឡាករអុំទូកទាំងអស់ត្រូវចាត់ទុកថា ពិធីបុណ្យប្រណាំងទូកនេះ មិនមែនជាការចង់ឈ្នះ ចង់ចាញ់យករង្វាន់អ្វីនោះទេ តែផ្ទុយទៅវិញពិធីប្រណាំងទូកនេះ គឺជាការចូលរួមថែរក្សាវប្បធម៌ ប្រពៃណីជាតិដ៏ល្អរបស់ខ្មែរយើងឱ្យគង់វង្ស ស្ថិតស្ថេរជានិច្ចនិរន្តតរៀងទៅសម្រាប់កូនចៅជំនាន់ក្រោយ។
បន្ថែមពីលើនេះ លោកក៏បានផ្តាំផ្ញើដល់អនុគណៈកម្មការបច្ចេកទេសត្រូវខិតខំជំរុញដល់កីឡាករ-កីឡាការិនីចំណុះទូកទាំងអស់ត្រូវតែយកចិត្តទុកដាក់គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់អនុគណៈកម្មការបច្ចេកទេសក្នុងន័យប្រគួតដើម្បីចូលរួមចំណែកធ្វើឱ្យពិធីប្រណាំងទូករបស់យើងទទួលបានជោគជ័យ ភាពថ្លៃថ្នូរថែរក្សាបាននូវប្រពៃណីដ៏ល្អផូផង់របស់ជាតិយើងជួយធ្វើយ៉ាងណាឱ្យការរៀបចំពិធីនេះឡើងប្រកបទៅដោយភាពរលូនបង្ហាញពីទស្សនីយភាពល្អមើល សប្បាយរីករាយជូនប្រជាពលរដ្ឋ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២២ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ