Connect with us

ព័ត៌មានជាតិ

ចំនួន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​កើន​ដល់​៤៣នាក់ ក្នុង​នោះ​ប៉ះពាល់​រាជធានី ខេត្ត​ចំនួន២០

បានផុស

នៅ

យោង​តាម​ទិន្នន័យ​ផលប៉ះពាល់​ខូចខាត ដោយ​ជំនន់​ទឹកភ្លៀង ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដែល​ទើប​ទទួលបាន​នៅ​រសៀល​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​មាន​ប្រជាពលរដ្ឋ​ស្លាប់​ដោយ​គ្រោះទឹកជំនន់​មាន​ចំនួន​៤៣ នាក់ ហើយ​ក្នុងនោះ​ប៉ះពាល់ រាជធានី ខេត្ត​ចំនួន​២០ ស្មើ ១២១ ក្រុង ស្រុក ខណ្ឌ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រាជធានី​-​ខេត្ត ទាំង​២០​នោះ រួមមាន​ពោធិ៍សាត់​, ប៉ៃលិន​, បន្ទាយមានជ័យ , ភ្នំពេញ​, បាត់ដំបង​, ស្វាយរៀង​, ត្បូងឃ្មុំ , ឧ​ត្ត​រ​មានជ័យ​, សៀមរាប​, តាកែវ​, កំពង់ស្ពឺ​, មណ្ឌលគិរី​, ព្រះសីហនុ , កោះកុង​, ព្រះវិហារ​, ស្ទឹងត្រែង​, កំពង់ចាម​, កណ្តាល​, កំពង់ឆ្នាំង និង​កំពង់ធំ​។

ក្នុង​នោះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាជន​ប្រមាណ​១៤៨,៥៩៧​គ្រួសារ ស្មើ​ប្រមាណ ៥៩៤,៣៨៨ នាក់ ប្រជាជន​ជម្លៀស​ប្រមាណ​១១,៨៩៥​គ្រួសារ ស្មើ​ប្រមាណ ៤៧,៥៨០​នាក់​។ ប្រជាជន​ស្លាប់ ៤៣​នាក់ (​ធៀប​ល្ងាច ថ្ងៃទី​២៤ ខែតុលា កើន​៣ នាក់ នៅ​បន្ទាយមានជ័យ​)​។ សាលារៀន​លិច​ទឹក​ប្រមាណ​៩៥១​កន្លែង និង​វត្ត​អារាម​លិច​ទឹក​ប្រមាណ​៣០៧​កន្លែង​។

ស្រូវ​លិច​ទឹក​ប្រមាណ ២៧២,២៦៣​ហិកតា និង​ដំណាំ​រួមផ្សំ​លិច​ទឹក ៩៦,៩៤៥​ហិកតា​, ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួស​ក្រហម ប៉ះពាល់​ប្រមាណ ៦១៧ គ​.​ម​.​ម​, ផ្លូវលំ​ជនបទ​លិច​ទឹក​ប្រមាណ ១,៦៨៥ គ ទំនប់ ប៉ះពាល់​ប្រមាណ ៤៩ គ​.​ម​, ប្រឡាយ​មេ ប៉ះពាល់​ប្រមាណ ២៧០ គ​.​ម​, ប្រឡាយ​រង ប៉ះពាល់​ប្រមាណ ២៧១ គ​.​ម​, ប្រឡាយ​ស្រោចស្រព ប៉ះពាល់​ប្រមាណ ១៤៦ គ​.​ម​, ច្រាំងទន្លេ ប៉ះពាល់ ២១៩៥​ម​។

សូម​បញ្ជាក់​ថា របាយការណ៍​នេះ គិត​ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា រហូតដល់​ល្ងាច​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០២០៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ នាទី មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៣៩ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥២ នាទី មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

Sokha Hotels

ព័ត៌មានពេញនិយម