ព័ត៌មានជាតិ
ប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរ មូលដ្ឋាន និងក្រសួងសាធារណការ ជួយចុះពិនិត្យមើលនិងជួសជុលផ្លូវបេតុងចូលផ្សារកំពង់ត្រាច
ប្រជាពលរដ្ឋនៅតែបន្តការឆ្ងល់ ទៅលើផ្លូវបេតុងចូលជុំវិញ ផ្សារកំពង់ត្រាចមួយខ្សែនេះ ដែលស្ថិតនៅក្នុងភូមិកំពង់ត្រាចទី១ ឃុំ កំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពតនាថ្ងៃទី២៥ខែតុលា ឆ្នាំ២០២២នេះ បាននឹងកំពុងរងការខូចខាតក្រលិចក្រឡុកខ្លាំង ដោយសារភ្លៀងធ្លាក់នៅមួយរយៈ ពេលកន្លងមកនេះ ហើយប្រជាពលរដ្ឋបានលើកឡើងថា អាជ្ញាធរស្រុកកំពង់ត្រាចក៏ដូចជាអាជ្ញាធរមូលដ្ឋានហាក់បីដូចជាមិនសូវយកចិត្តទុកដាក់ផ្លូវបេតុងចូលផ្សារកំពង់ត្រាចនោះទេ ហើយរៀបប្រព័ន្ធលូមិនបានស្អាតទើបភ្លៀងធ្លាក់ធ្វើអោយមានការកករស្ទះតែម្ដង។

ហើយបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើបានស្នើសុំឲ្យអាជ្ញាធរស្រុក ជាពិសេសអាជ្ញាធរខេត្ត និង ក្រសួងសាសាធារណការ សូមមេត្តាជួយជួសជុល ផ្លូវបេតុងចូលជុំវិញផ្សារកំពង់ត្រាចនេះ ឲ្យបានស្អាតឡើងវិញផង ខណៈពេល ដែលពួកគាត់មិនដែលបានឃើញខាងមន្ត្រីជំនាញ ថែទាំផ្លូវ ឬជួសជុលឱ្យបានស្អាតឡើងវិញនោះឡើយ ប្រជាពលរដ្ឋដែលរស់នៅជុំវិញ ផ្សារកំពង់ត្រាច បានសំណូមពរសុំឱ្យ អាជ្ញាធរស្រុក ឬខេត្តគួរណាស់ចុះមកពិនិត្យមើល ផ្លូវបេតុងចូលជុំវិញផ្សារកំពង់ត្រាចនេះផង។

បងប្អូនប្រជាពលរដ្ឋមានការស្នើសុំនេះ ក្រោយពីសង្កេតឃើញថា ផ្លូវចូលផ្សារនេះ បានរងការខូចខាត យូរខែមកហើយ តាំងពីខូចតិចតួច រហូតដល់ខូចខ្លាំង។

ចំណែកលោក ហាម បាវ ជាអ្នកគ្រប់គ្រងផ្សារកំពង់ត្រាច បានឲ្យដឹងថា ផ្លូវបេតុងនៅជុំវិញផ្សារនេះដែលកំពុង រងការខូចបន្តិចបន្តួចមែនពិត ហើយខាងផ្សារយើង ក៏បានជួសជុលបន្តិចម្ដងៗ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួល និងធ្វើដំណើរចេញចូល។

ចំណែកឯប្រជាពលរដ្ឋ ដែលមានផ្ទះនៅជាប់ផ្លូវចូលបានមកលក់ដូរនៅលើផ្លូវសាធារណៈផ្លូវចូលផ្សារពីខាងលិចនេះ ក៏ដូចប្រជាពលរដ្ឋដែលបានតសំយាបចេញពីមុខផ្ទះចេញពីមុខផ្ទះធ្វើតូបលក់មកលើដងផ្លូវសាធារណៈរបស់រដ្ឋឲ្យកាន់តែរួមតូចនោះ ត្រូវបានរដ្ឋបាលស្រុកបានធ្វើលិខិតជូនដំណឹងដល់ប្រជាពលរដ្ឋរួចមកហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅតែបន្តរិះគន់ អាជ្ញាធរស្រុកកំពង់ត្រាចហាក់បីដូចជាមិនមានវិធានការក្ដៅណាមួយនោះឡើយ គឺអាជ្ញាធរច្រើនជំនាន់មកហើយ នៅតែបណ្ដែតបណ្ដោយឱ្យ ពលរដ្ឋទាំងនោះតសំយាបមកដាក់លក់ដូរ នៅលើផ្លូវសាធារណៈនេះដដែលធ្វើឱ្យប៉ះពាល់ដល់ អ្នកដំណើរភ្ញៀវជាតិ ឬ អន្តរជាតិ។ សព្វថ្ងៃនេះនៅទីប្រជុំជនផ្សារកំពង់ត្រាច យើងមិនទាន់មាន អគ្គិភ័យឆាបឆេះដូចផ្សារដទៃ បើសិនជាមានផ្ទះប្រជាពលរដ្ឋណាមួយឆាបឆេះកើតឡើងប្រការណាមួយនោះ គឺមិនអាចជួយពន្លត់បានទាន់ពេលនោះទេ ដោយសារប្រជាពលរដ្ឋនៅផ្លូវចូលជុំវិញផ្សារកំពង់ត្រាចនេះ គេបាននាំគ្នាតសំយាបធ្វើឱ្យចង្អៀតរួមតូចអស់ទៅហើយ៕
ដោយ ៖ សឹង រ៉ាត់




-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?