Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ធំ៖ ការអភិវឌ្ឍមួយចំនួនត្រូវបានកកស្ទះដោយសារបញ្ហរជំងឺឆ្លងកូវីដ១៩

បានផុស

នៅ

អាជ្ញាជរខេត្តកំពង់ធំ បានលើកឡើងថា ការអភិវឌ្ឍមួយចំនួនត្រូវបានកកស្ទះ ដោយសារបញ្ហរជំងឺឆ្លងកូវីដ១៩ ព្រោះត្រូវយកថវិការសម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេស មកទិញវ៉ាក់សាំង និងផ្តល់កម្មវិធីសាច់ប្រាក់ជួយជីវភាពប្រជាពលរដ្ឋទៅតាមទំហំគ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ធំ​ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជាមួយគ្នានេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លើកឡើងថា ភាពយឺតយ៉ាវនៃការអភិវឌ្ឍក្នុងមូលដ្ឋាន និងភាពរាំងស្ទះការងារជាច្រើនទៀត ដោយសារជំងឺកូវីដ ១៩ ព្រោះត្រូវយកថវិការសម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសមកទិញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ផ្តល់កម្មវិធីសាច់ប្រាក់ជួយជីវភាពប្រជាពលរដ្ឋទៅតាមទំហំគ្រួសារ ដែលមានជីវភាពខ្វះខាត គ្រួសារក្រ១ ក្រ២ ដែលត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្រៅពីនេះ ប្រមុខរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងណាស់ មិនព្រងើយកន្តើយនោះទេ ក្នុងការជួយអាយុជីវិតប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ខូចខាតដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវរួមគ្នាដោះស្រាយឲ្យល្អបំផុតជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំយើងឲ្យកាន់តែប្រសើរឡើង។

ឯកឧត្តម ងួន រតនៈ បានជំរុញដល់មន្ទីរជំនាញនិងអ្នកពាក់ព័ន្ធធ្វើការពិនិត្យនឹងដោះស្រាយតាមយន្តការផ្សេងៗ តាមតម្រូវការជាក់ស្តែងរបស់ប្រជាពរដ្ឋ ជាមួយគ្នានេះឯកឧត្តមនឹងធ្វើការតាមដានលើការដោះស្រាយបញ្ហាទាំងនេះយ៉ាងយកចិត្តទុកដាក់បំផុត។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឈុន ឈុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បញ្ជាក់ថា គោលបំណងរបស់វេទិការនេះគឺធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សានិងគណៈអភិបាលខេត្តព្រមទាំងលទ្ធផលសំខាន់ៗដែលរដ្ឋបាលខេត្តទទួលបានតាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមកនិងធ្វើការពិភាក្សាពិគ្រោះយោបល់ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាព សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយនិងបន្តអនុវត្តដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឱ្យកាន់តែល្អប្រសើរឡើង។ ក្នុងបងប្អូនប្រជាពលរដ្ឋនិងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះឱ្យបានច្រើនពីព្រោះប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នាក្នុងការបញ្ចេញមតិយោបល់តាមរយៈការនិយាយផ្ទាល់មាត់ និងការសរសេរលើក្រដាស ហើយក្រុមប្រឹក្សាខេត្ត នឹងធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សាស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា។

ស្របពេលជាមួយគ្នានេះដែរ សំណើ សំណូមពរ ក្នុងវេទិកាក្រុមប្រឹក្សានៅស្រុកកំពង់ស្វាយ ប្រជាពលរដ្ឋភាគច្រើនបានសំណូមពរទៅលើការស្នើសុំឲ្យជួសជុលផ្លូវដែលបានលិចលង់ដោយសារទឹកជំនន់ទឹកភ្លៀងកាលពីកន្លងមក ការស្នើការធ្វើផ្លូវចាក់កៅស៊ូ ការដាក់លូតាមផ្លូវមួយចំនួន ការស្នើសុំធ្វើស្ពាន ការស្នើសុំចេញប្លង់កម្មសិទ្ធិជាលក្ខណៈប្រព័ន្ធ ការស្នើសុំសាងសង់សាលារៀនដែលមានសភាពចាស់ទ្រុឌទ្រោម ការពន្លឿនធ្វើអត្តសញ្ញាណប័ណ្ណបាត់ ឬខូច និងសំបុត្រកំណើតជាដើម៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

បារាំង ប្រកាសបញ្ជូនយន្តហោះចម្បាំងនុយក្លេអ៊ែរ ទៅជិតព្រំដែនអាល្លឺម៉ង់ ដើម្បីកំញើញរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម