ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ មន្ត្រីគណបក្សប្រជាជន តែងតែបង្ហាញមុខនៅពេលពលរដ្ឋ ជួបការលំបាក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា មន្ត្រីគណបក្សប្រជាជនកម្ពុជា តែងតែបង្ហាញមុខនៅពេលប្រជាពលរដ្ឋ ជួបប្រទះការលំបាកណាមួយ ដោយមិនដែលមើលរំលងទុក្ខលំបាករបស់ប្រជាពលរដ្ឋ ម្ដងណាឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពីធីសំណេះសំណាល និងផ្តល់ស្រូវពូជជូនដល់ប្រជាកសិករជាង ៣ពាន់គ្រួសារ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ ក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២៦ ខែតុលានេះថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនដែលមើលរំលងទុក្ខលំបាករបស់ប្រជាពលរដ្ឋម្ដងណាឡើយ ដោយមន្ត្រីគណបក្សប្រជាជនកម្ពុជា តែងតែចុះជាប់ជាមួយប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា «នៅពេលប្រជាពលរដ្ឋជួបប្រទះការលំបាក ច្បាស់ណាស់ គឺឃើញមុខគណបក្សប្រជាជន មិនមែនឃើញសមាជិកគណបក្សប្រជាជន តែពេលឃោសនាបោះឆ្នោតនោះទេ ចំណុចនេះបងប្អូនអាចដឹងបានហើយថា យើងរស់នៅជាមួយគ្នារយៈពេល ៤៣ឆ្នាំរួចមកហើយ ជិត ៤៤ឆ្នាំ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា មន្ត្រីគណបក្សប្រជាជនកម្ពុជា តែងតែបង្ហាញមុខនៅពេលដែលប្រជាពលរដ្ឋជួបការលំបាកណាមួយ ដែលផ្ទុយពីមន្ត្រីគណបក្សដទៃ ទាល់តែដល់រដូវកាលបោះឆ្នោតទើបចុះជួបប្រជាពលរដ្ឋ ហើយឃោសនាបែបរិះគន់ជេរអ្នកដែលផ្ដល់អំណោយ និងដោះស្រាយបញ្ហាទុក្ខលំបាកប្រជាពលរដ្ឋ ទៅវិញ៕
-
វប្បធម៌ ជំនឿ៣ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សន្តិសុខសង្គម១៨ ម៉ោង ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន