ព័ត៌មានជាតិ
សម្ដេចតេជោ អំពាវនាវដល់កងកម្លាំង និងអ្នកគាំទ្របក្សប្រជាជន ត្រៀមខ្លួនចូលរួមការពាររបបរាជានិយម និងព្រះមហាក្សត្រ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់បណ្ដាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងគណបក្សដទៃទៀត ត្រូវត្រៀមខ្លួនចូលរួមសកម្មភាពការពាររបបរាជានិយម ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ហើយប្រឆាំងនឹងទណ្ឌិត សម រង្ស៊ី ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងប្រមាថព្រះចេស្ដា ព្រះមហាក្សត្រ។

នៅក្នុងពីធីសំណេះសំណាល និងផ្តល់ស្រូវពូជជូនដល់ប្រជាកសិករជាង ៣ពាន់គ្រួសារ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ ក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២៦ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា រួមទាំងគណបក្សដទៃទៀត ត្រៀមខ្លួនចូលរួមសកម្មភាពការពាររបបរាជានិយម ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធទាំងអស់ ប្រុងប្រៀបជាមួយនឹងសភាពការណ៍ទាំងឡាយ ដែលអាចកើតមាន ហើយអំពាវនាវឲ្យអ្នកគាំទ្រគណបក្សប្រជាជន និងគណបក្សដទៃ ដែលប្រឆាំងនឹងបុគ្គលរូបនេះ ត្រៀមខ្លួនដើម្បីចូលរួមសកម្មភាពការពាររបបរាជានិយម ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្ររបស់យើង»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ចរាចរណ៍១៧ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់