Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្តាល ចុះផ្អាកការដ្ឋានជីករណ្តៅដីខុសច្បាប់ពីរកន្លែងនៅស្រុកអង្គស្នួល

បានផុស

នៅ

លោក ណុប តារ៉ា អភិបាលរងខេត្តកណ្ដាល កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានដឹកក្រុមការងារមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុក និងព្រះរាជអាជ្ញារងខេត្តកណ្ដាល ចុះត្រួតពិនិត្យ និងឈានដល់ការផ្អាកការដ្ឋានជីករណ្តៅដីខុសច្បាប់ពីរកន្លែង ស្ថិតក្នុងភូមិកណ្ដាល ឃុំឆក់ឈើនាង និងភូមិភ្នំដី ឃុំសំរោងលើក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណុប តារ៉ា បានមានប្រសាសន៍ថា ការឈានដល់ការផ្អាកការដ្ឋានជីករណ្តៅដីទាំងពីរកន្លែងនេះដោយសារតែ
ការដ្ឋាននេះ បានបំពានការជីកដីមានជម្រៅហួសការកំណត់ និងគ្មានអាជ្ញាប័ណ្ណឬលិខិតអនុញ្ញាត,មិនធ្វើតាមការណែនាំរបស់អាជ្ញាធរ,ការដឹកជញ្ជូនដីដោយមិនគ្របតង់កៅស៊ូឲ្យបានត្រឹមត្រូវ,និងបង្កឲ្យមានការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជុំវិញទីតាំងការដ្ឋាននោះ ។

លោកអភិបាលរងខេត្តបានស្នើដល់ម្ចាស់អាជីវកម្ម​ត្រូវផ្អាកសកម្មភាពអាជីវកម្មគ្រប់ទម្រង់ រហូតដល់មានការជូនដំណឹង និងត្រូវបំពេញកាតព្វកិច្ចត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន និងត្រូវមានវិក័យបត្របង់សួយសារត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានអោយបានត្រឹមត្រូវ។

ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្តក៏បានស្នើដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុក ត្រូវធ្វើការពិនិត្យ និងវាយ​តំលៃការដ្ឋានជីករណ្តៅដីមួយកន្លែងនេះមានលក្ខណៈស្តង់ដារបច្ចេកទេសត្រឹមត្រូវដែរឬទេ ដើម្បីរងចាំការដោះស្រាយបន្តទៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៨ វិនាទី មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​សន្តិបណ្ឌិត នេត សាវឿន អញ្ជើញ​បិទ​វគ្គបណ្តុះបណ្តាលកម្រិត​បឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី៣

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលច្បារអំពៅទី២ ឆ្មក់​ចាប់​អ្នក​លេង​អាប៉ោង ដក​ហូត​បាន​វត្ថុតាង​មួយ​ចំនួន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​នេត្រ ភក្ត្រា លើកទឹកចិត្ត​ឱ្យក្រុមហ៊ុន Tik Tok ពង្រឹងស្តង់ដារសហគន៍ ដើម្បី​ចូលរួម​លើក​កម្ពស់​សុវត្ថិភាព​ព័ត៌មាន​អ្នកប្រើប្រាស់

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកវិភាគ៖ ដំណើរសម រង្ស៊ីទៅអាមេរិក គឺជារូបភាពនយោបាយប្រជាភិថុតិ និងបោកប្រាស់អ្នកគាំទ្ររបស់ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានជាតិ២២ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម