Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ឲ្យ​ពន្លឿនស្ថាបនាផ្លូវជាតិលេខ ២ ពីរង្វង់មូលតាខ្មៅដល់គល់ស្ពានព្រែកហូរឱ្យបានឆាប់

បានផុស

នៅ

អាជ្ញាធរខេត្តកណ្តាលបានជំរុញឱ្យក្រុមហ៊ុន HAN SHIN របស់ប្រទេសកូរ៉េខាងត្បូង​ឲ្យ​ពន្លឿនស្ថាបនាផ្លូវជាតិលេខ ២ ពីរង្វង់មូលតាខ្មៅដល់គល់ស្ពានព្រែកហូរឱ្យបានឆាប់ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍និងការដឹកជញ្ជួនទំនិញរបស់ប្រជាពលរដ្ឋឱ្យបានប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសដឹកនាំមន្ទីរជំនាញ អាជ្ញាធរក្រុងតាខ្មៅ មន្ត្រីពាក់ព័ន្ធ និងក្រុមការងារ ចុះមកពិនិត្យ ដើម្បីពន្លឿនដល់ការស្ថាបនាផ្លូវជាតិលេខ២ ឡើងវិញដែលមានប្រវែង ២៥៥០ម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ ដល់គល់ស្ពានព្រែកហូរកាលពីរសៀលថ្ងៃទី២៥ តុលា លោក ហាក់ សុខមករា បានណែនាំដល់ក្រុមហ៊ុន HAN SHIN កូរ៉េ ដែលទទួលបានសិទ្ធិក្នុងការសាងសង់ ត្រូវខិតខំសាងសង់កំណត់ផ្លូវជាតិលេខ២នេះ អោយបានលឿន ត្រូវរកដំណោះស្រាយ និងនីតិវីធីនៃការសាងសង់ផ្លូវឱ្យមានគុណភាពរឹងមាំ ប្រើប្រាស់ជាប់បានយូរអង្វែង សំដៅជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានងាយស្រួល សុវត្ថិភាព និងមានសោភ័ណ្ឌភាព។

ជាងនេះទៀត លោកអភិបាលរងខេត្តបានជំរុញឱ្យក្រុមហ៊ុន ត្រូវតែរាយការណ៍អំពីបញ្ហាប្រឈម និងសហការជាមួយអាជ្ញាធរឱ្យបានជាប់ជាប្រចាំ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាដែលកើតមានឡើងក្នុងកំឡុងពេលនៃការសាងសង់ ធ្វើយ៉ាងណាឱ្យដំណើរការសាងសង់ទទួលបានភាពជោគជ័យ និងឆាប់រហ័សតាមការគ្រោងទុក។

សូមរំលឹកថាក្រុមហ៊ុន ហានស៊ីន (Hanshin) របស់កូរ៉េខាងត្បូង ដែលទទួលបានសិទ្ធិសាងសង់ផ្លូវជាតិលេខ២ និងលេខ ២២ ត្រូវបានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានស្តីបន្ទោសខ្លាំងៗថាសាងសង់ផ្លូវមានភាពយឺតយ៉ាវនិងគ្មានគុណភាពផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៧ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម