Connect with us

ព័ត៌មានជាតិ

ណែនាំ​ឲ្យស្គាល់អភិបាល​ស្រុកទាំង ៥ នៅក្នុង​ខេត្តក្រចេះ

បានផុស

នៅ

នៅឆ្នាំ ២០២២ រដ្ឋបាល​ខេត្តក្រចេះ​បាន​​ផ្លាស់ប្តូរ និង​សម្រួល​ភារកិច្ចមន្រ្តីថ្នាក់ដឹកនាំតាម​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត។

កាលពី​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ មានពិធី​ប្រកាស​ចូលមុខ​តំណែងអភិបាលស្រុក​ព្រែកប្រសព្វថ្មី។ ​អតីតអភិបាលស្រុកសំបូរ ​លោក សូម សារិត ត្រូវបាន​ផ្ទេរ​មក​ជាអភិបាលស្រុកព្រែកប្រសព្វ ជំនួសលោក ហង្ស ចាន់ឌី ដែល​ឡើង​ទៅកាន់តួនាទី​ជាអភិបាលរងខេត្តក្រចេះ។

លោក​ សូម សារិត (ខាងឆ្វេង) អភិបាល​ស្រុកព្រែកប្រសព្វថ្មី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ស្រុកឆ្លូង​ លោកស្រី គង់ លឹមហូ អតីតអភិបាលរងស្រុកឆ្លូងបានឡើង​ជា​អភិបាល​ស្រុក​ឆ្លូងថ្មី​ជំនួសលោក ហេង សុផា ដែលទៅ​កាន់​តួនាទី​ជាអភិបាលរងខេត្តក្រចេះ។

អភិបាលស្រុកឆ្លូង​ថ្មី លោកស្រី គង់ លឹមហូ

ដោយឡែក​ស្រុកសំបូរ យោងតាមអនុក្រឹត្យលេខ៦៤៧ អនក្រ.តត របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០២២ បាន​សម្រេ​​ចតែងតាំង លោក គង់ មេត្តា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលនៃគណ:អភិបាលស្រុកសំបូរ។

លោក គង់ មេត្តា អភិបាលស្រុក​សំបូរ​ (ខាងស្តាំ)

លោក សាម ណាល់ អតីតអភិបាលរងស្រុកចិត្របុរី បាន​​ឡើង​​ជាអភិបាលនៃគណៈអភិបាលស្រុកស្នួលខេត្តក្រចេះនៅ​ឆ្នាំ ២០២០។

លោក សាម ណាល់ អភិបាលស្រុកស្នួល

លោក យិន វណ្ណៈ អតីតអភិបាលក្រុងក្រចេះ បានទៅកាន់តំណែង​​​ជាអភិបាល​ស្រុក​ចិត្រ​បុរី​នៅ​ឆ្នាំ ២០១៩៕

លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី (ខាងស្តាំ)

អត្ថបទ៖ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

​ប្រព័ន្ធធារាសាស្ត្រធំ ៤ បង្កើន​​សមត្ថភាពខេត្ត​បាត់ដំបង​​អភិវឌ្ឍ​​កសិកម្ម​បាន​​កាន់តែ​ខ្លាំងក្លា

បន្ទះឈីប​
ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ម៉ាឡេស៊ីពិភាក្សាជាមួយក្រុមហ៊ុន​ឈីប ​ជុំវិញលទ្ធភាពពន្ធរបស់​​ ត្រាំ

នយោបាយ១៩ នាទីutes មុន

ប្រធានរដ្ឋសភាថា សន្ដិភាពនាំឱ្យស្ត្រីទទួលបានការគោរពនិងមានតួនាទីក្នុងសង្គម

ករុណា ពេជ្រ
ជីវិតកម្សាន្ដ១៩ នាទីutes មុន

ករុណា ពេជ្រ ត្រៀមយកបទ “តែងសេចក្តីអំពីពុក” បង្ហាញជាថ្មីថ្ងៃ ៨ មីនា ជាការលើកតម្លៃស្ត្រីគ្រប់រូប

ព័ត៌មានជាតិ២៨ នាទីutes មុន

សមាគមធុរកិច្ចធំៗ​ពីរចាប់ដៃគ្នាដើម្បីលើកកម្ពស់​វិស័យ GFT និងភស្តុភារកម្មនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម