ព័ត៌មានជាតិ
ពលរដ្ឋ ស្នើអាជ្ញាធរជួយជួសជុលផ្លូវបេតុងមួយខ្សែ ចូលផ្សារកំពង់ត្រាច ដែលកំពុងរងការខូចខាត
ក្រុមប្រជាពលរដ្ឋ បានស្នើឲ្យអាជ្ញាធរមូលដ្ឋាន ជួយចុះត្រួតពិនិត្យ និងជួសជុលផ្លូវបេតុងមួយខ្សែចូលផ្សារកំពង់ត្រាច ដែលកំពុងរងការខូចខាត។ ផ្លូវបេតុងមួយខ្សែនេះ ស្ថិតនៅក្នុងភូមិកំពង់ត្រាចទី ១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

ក្រុមប្រជាពលរដ្ឋដដែល បានឲ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់នាពេលកន្លងនេះ បានធ្វើឲ្យផ្លូវបេតុងចូលផ្សារកំពង់ត្រាចមួយខ្សែនេះ រងការខូចខាតយ៉ាងដំណំជាច្រើនខែមកហើយ ដោយមានជង្ហុកតូចធំ ធ្វើឲ្យពួកគាត់ពិបាកធ្វើដំណើរឆ្លងកាត់ជាខ្លាំង។ ពួកគាត់ បានរិះគន់ថា អាជ្ញាធរមូលដ្ឋាន ហាក់មិនសូវយកចិត្តទុកដាក់ពិនិត្យជួសជុលផ្លូវបេតុងមួយខ្សែនេះសោះ ហើយកន្លងមកការរៀបចំប្រព័ន្ធលូមិនបានល្អទៀត ទើបភ្លៀងធ្លាក់មកនាំមានទឹកដក់យ៉ាងដូច្នេះ។

ដោយសារជួបការលំបាកយ៉ាងដូច្នេះ ទើបប្រជាពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរ ទាំងថ្នាក់ស្រុក និងថ្នាក់ខេត្ត ព្រមទាំងមន្ទីរជំនាញ ជួយជួសជុលផ្លូវបេតុងចូលជុំវិញផ្សារកំពង់ត្រាចនេះ ឲ្យបានស្អាតឡើងវិញផង។ អ្នកគ្រប់គ្រងផ្សារកំពង់ត្រាច លោក ហាម បាវ បានឲ្យដឹងថា ផ្លូវបេតុងមួយខ្សែនេះ ពិតជារងការខូចខាតពិតមែន ហើយខាងផ្សាររបស់លោក ក៏បានជួសជុលបន្តិចម្ដងៗ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរចេញចូលផ្សារ៕
អត្ថបទ៖ សឹង រ៉ាត់




-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ