Connect with us

ព័ត៌មានជាតិ

ពលរដ្ឋងឿងឆ្ងល់ការសាងសង់​ផ្លូវច្រាំងទន្លេ​បាសាក់​មានភាពយឺតយ៉ាវ

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​កំពុងមានការងឿងឆ្ងល់​ចំពោះសកម្មភាព​សាងសង់ផ្លូវច្រាំងទន្លេបាសាក់ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅហាក់ដូចជាយឺតយ៉ាវ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមប្រភពពីលោក វ៉ាន់ ប៊ុនធឿន រស់នៅសង្កាត់និរោធបាននិយាយថា​ ការសាងសង់ផ្លូវច្រាំង​ទន្លេ​តភ្ជាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់កោះនរា ស្ថិតក្នុងសង្កាត់​និរោធហាក់ដូចជាមានការយឺតយ៉ាវ។​

ប៉ុន្តែអ្វីដែលបងប្អូនប្រជាពលរដ្ឋមានការងឿងឆ្ងល់​នោះគឺអ្នក​មានដីធ្លីជាប់មាត់ទន្លេដែលស្ថិតក្នុងតំបន់ដែលត្រូវសាងសង់ផ្លូវបែជានាំគ្នាបង្កើតជាហាងលក់ដូរ និងសំណង់ផ្សេងៗហាក់ដូចជាគឃ្លើននឹងការកំណត់របស់អាជ្ញាធរ។

បើតាមប្រសាសន៍របស់លោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២​បានប្រាប់កម្ពុជាថ្មីតាម​រយៈ​ទូរស័ព្ទនាព្រឹកថ្ងៃទី២៦ខែតុលានេះថា ការចាប់ផ្តើមសាងសង់ផ្លូវជាប់ដងទន្លេបាសាក់ ​(ច្រាំងទន្លេ) ​នេះគឺនៅអំឡុងឆ្នាំ២០២០ដោយកំណត់ទទឹងផ្លូវ៧ម៉ែត្រដោយបានដាំបង្គោលកំណត់ទីតាំងសាងសង់រួចរាល់ហើយដែរ។

ហើយផ្លូវនេះបើសិនជាសាងសង់រួចរាល់តាមគំរោងមែននោះគឺច្បាស់ជាកាត់បន្ថយការកកស្ទះ ពិសេសអ្នកធ្វើដំណើដោយម៉ូតូនឹងកង់ជាដើម៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ត្រាំ ថា ពូទីន និងហ្សេលេនស្គី ត្រៀមខ្លួនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព រួចហើយ

ប ស ស
ព័ត៌មានជាតិ៧ នាទីutes មុន

ប ស ស ផ្តល់ប្រាក់ឧបត្ថម្ភរដ្ឋាភិបាលដល់សមាជិកជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំជាង១លាន២សែននាក់

ជំងឺរបេង​
ព័ត៌មានជាតិ២២ នាទីutes មុន

មានអ្នកផ្ទុកមេរោគរបេង និងជំងឺរបេង​៣៥%​ផ្សេងទៀតមិនទាន់ទទួលការធ្វើរោគវិនិច្ឆ័យនិងព្យាបាលនៅឡើយទេ

ព័ត៌មានជាតិ៣៦ នាទីutes មុន

គំនូរខ្មែរជាច្រើន ត្រូវបានតាំងបង្ហាញក្នុងពិព័រណ៍ទេពកោសល្យ និងស្នាដៃ ចំនួន៣ថ្ងៃ

ពេជ្រ ចរណៃ
ជីវិតកម្សាន្ដ៣៦ នាទីutes មុន

រឿងគុនល្បុក្កតោ! ពេជ្រ ចរណៃ ចេញឆ្លើយតប ក្រោយមានអ្នករិះថា ខ្លួនបានតែសម្ដែងបើមែនទែនធ្វើអី្វមិនកើត

Sokha Hotels

ព័ត៌មានពេញនិយម