ព័ត៌មានជាតិ
តើរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទាំង ២៩ រូប ជានរណា?
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីត្រូវបានតែងតាំង ផ្លាស់ប្ដូរ និងបញ្ចប់មុខតំណែងដោយព្រះរាជក្រឹត្យហើយត្រូវបំពេញភារកិច្ចតាមការប្រគល់ឲ្យដោយនាយករដ្ឋមន្ត្រី។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីមិនមែនជាសមាជិករាជរដ្ឋាភិបាលទេ ហើយក៏មិនមែនជាភ្នាក់ងាររដ្ឋបាលអចិន្ត្រៃយ៍ដែរ។ រដ្ឋមន្ត្រីប្រតិភូ នឹងអស់តំណែងនៅពេលរាជរដ្ឋាភិបាលចប់អាណត្តិ។ បើគិតមកដល់ពេលនេះកម្ពុជាមានរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីចំនួន ២៩រូប រួមមាន៖
១.លោក សុខ ចិន្តា សោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។ ២.លោក កៅ គឹមហ៊ួន ទទួលបន្ទុកមន្ត្រីនាំពាក្យ។ ៣.លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

៤.លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។ ៥.លោក ស្វាយ ស៊ីថា ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស។ ៦.លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

៧.លោក ពេជ សោភ័ណ្ឌ រដ្ឋលេខាធិការប្រចាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ៨.លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំទីស្ដីការគណៈរដ្ឋមន្ត្រី។ ៩.លោក អ៊ុក ប្រាថ្នា រដ្ឋលេខាធិការប្រចាំក្រសួងព័ត៌មាន។

១០.លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ១១.លោក ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ១២.លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការប្រចាំក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ។

១៣.លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ១៤.លោក ហ៊ុន ស៊ីថា នាយករងខុទ្ទកាល័យសម្ដេចតេជោ។ ១៥.លោក កែវ បាភ្នំ នាយករងខុទ្ទកាល័យសម្ដេចតេជោ។
១៦.លោក ម៉ម សារិន នាយកខុទ្ទកាល័យសម្ដេចវិបុលភក្តី សាយ ឈុំ។ ១៧.លោក ឡាំ ហេងហួត អនុប្រធានគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ១៨.លោក ង៉ោ សុវណ្ណ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

១៩.លោក ឈាង យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា។ ២០.លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា។ ២១.លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

២២.លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ២៣.លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត អនុប្រធានប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ ២៤.លោក សោម សឿន , ២៥.លោក ស៊្រី ថាមរុង្គ , ២៦.លោក វេង សាខុន , ២៧.លោក សុន សន្ធរ, ២៨.លោក យូ ស៊ុនឡុង និង២៩.លោក ឡុង វិសាឡូ៕
ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង