ព័ត៌មានជាតិ
ខេត្តព្រៃវែង ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF)
ព្រៃវែង៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានរៀបចំពិធីអបអរសាទរខេត្តព្រៃវែងទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តបានលើកឡើងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជនបទមានការរីកចម្រើនជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។ មកដល់ពេលនេះអណ្តូងសរុបក្នុងខេត្តព្រៃវែង មានចំនួន ១៩៧.២៧ អណ្តូង ស្ថានីយ៍ចែកចាយទឹកសហគមន៍មាន២កន្លែង និងស្ថានីយ៍ផលិតទឹកពិសារសហគមន៍ ដែលគាំទ្រដោយអង្គការដៃគូមានចំនួន៣កន្លែង។
លោកបន្តថា ប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ប្រមាណ ៨៩% ស្មើនឹង ២៣១៨៧ គ្រួសារ ហើយមានគ្រួសារដែលពុំទាន់មានទឹកស្អាតប្រើប្រាស់ ១១% ស្មើនឹង ៥០១០៩ គ្រួសារ និងហូបទឹកស្អាតសុវត្ថិភាពប្រមាណ ៧៩%។ ចំពោះផ្នែកអនាម័យក្នុងទូទាំងខេត្ត បង្គន់អនាម័យដែលប្រជាពលរដ្ឋសាងសង់ និងប្រើប្រាស់សរុប ២២៨៦៥៤ បង្គន់ ស្មើនឹង ៩៤១០% ហើយខ្នងផ្ទះប្រើប្រាស់បង្គន់រួមចំនួន ១៤៣៣៦ខ្នង ស្មើនឹង ៥,៩០% ជារួមអត្រាអនាម័យក្នុងទូទាំងខេត្តសម្រេចបាន ១០០%។
លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានសម្តែងនូវការអប់អរសាទរចំពោះជ័យលាភីនេះ។ លោក ក៏ថ្លែងអរគុណអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូអភិវឌ្ឍន៍នានា ដែលបានយកចិត្តទុកដាក់ជួយគាំទ្រ សហការល្អក្នុងការអនុវត្តយ៉ាងសកម្មចុះជួយជំរុញ និងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋក្នុងខេត្តបានផ្លាស់ប្តូរទម្លាប់ប្រតិបត្តិអនាម័យបានល្អប្រសើររហូតសម្រេចបាន (ODF) ខេត្តនាពេលនេះ៕ សៅគ្រី




-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?