ព័ត៌មានជាតិ
សូមបើកបរប្រុងប្រយ័ត្ន ! ពេញ១ ថ្ងៃសៅម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ៧លើក ស្លាប់ចំនួន៣នាក់
លោកឧត្តមសេនីយ៍ ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា រយៈពេលពេញមួយថ្ងៃម្សិលមិញ គឺនៅថ្ងៃសៅ ទី០២ ខែមករា មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន០៧ លើក ក្នុងនោះស្លាប់ចំនួន៣នាក់ របួសចំនួន០៥ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០៤ នាក់ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានី ខេត្ត ចំនួន០៤។
ដោយឡែករយៈពេល២៤៧ ថ្ងៃ ដោយចាប់ពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២០៤៥ លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន១០៣៩ នាក់ របួសចំនួន៣០៣៤ នាក់ របួសធ្ងន់ចំនួន១៨៤៧នាក់ ហើយក្នុងរយៈពេល ២៤៧ ថ្ងៃនេះដែរ នគរបាលចរាចរណ៏ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២៥០១៨៨ គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៨៤២១២ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន៦៥៩៧៦ គ្រឿង ក្នុងនោះរថយន្តតូចចំនួន៥៤៨៧៣គ្រឿង និងរថយន្តធំចំនួន១១១០៣គ្រឿង។

លោកឧត្តមសេនីយ៍ ឆាយ គឹមខឿន បានឲ្យដឹងថា សម្រាប់ថ្ងៃទី០២ ខែមករានេះដែរ មានយានយន្តល្មើសចំនួន៧១៨ គ្រឿង ត្រូវបានពិនិត្យ និងពិន័យ ក្នុងនោះម៉ូតូចំនួន៥៣៤ គ្រឿង និងរថយន្តចំនួន១៨៤ គ្រឿង។
បើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក្នុងចំណោមយានយន្តទាំង១៨៤ គ្រឿងនោះ មានយានយន្តតូចចំនួន១៦៨ គ្រឿង និងយានយន្តធំចំនួន១៦ គ្រឿង ហើយក្នុងចំណោមយានយន្តទាំងនោះ មានល្មើសល្បឿនចំនួន៥០ គ្រឿង, អត់មានប័ណ្ណបើកបរចំនួន១៧ នាក់, ល្មើសញ្ញាចំនួន៥ គ្រឿង, បត់ជែង១ គ្រឿង, បើកបរអត់ដាក់ខ្សែក្រវ៉ាត់ចំនួន៧៨ នាក់, លើសចំណុះចំនួន៤ គ្រឿង, អត់ស្លាកលេខចំនួន០៥ គ្រឿង និងបើកបរប្រើទូរសព្ទចំនួន២៤ នាក់។
ចំណែកម៉ូតូល្មើសទាំង៥៣៤ គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន ៤៦០ នាក់, បើកបរល្មើសសញ្ញាចំនួន ៣២ គ្រឿង, បើកបរក្នុងស្ថានភាពស្រវឹងចំនួន០៩ នាក់, បើកបរដោយអត់ស្លាកលេខចំនួន១៧ គ្រឿង និងបើកបរប្រើទូរស័ព្ទចំនួន១៦ នាក់៕
កោះកែវ


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៩ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង