ព័ត៌មានជាតិ
អាជ្ញាធររាជធានីប្រជុំពិភាក្សាលើការងារគ្រប់គ្រងអាជីវកម្មបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាននៅក្នុងរាជធានី
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះបានបើកកិច្ចប្រជុំពិភាក្សាការងារលើការគ្រប់គ្រងអាជីវកម្មបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាននៅក្នុងរាជធានីភ្នំពេញ ដើម្បីអោយកុងស៊ីបញ្ចាំធ្វើអាជីវកម្មដោយស្របច្បាប់ មិនបង្កបទល្មើស ការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងរកចំណូលជូនជាតិបានថែមទៀត។
កិច្ចប្រជុំពិភាក្សានេះបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ,ប្រធានសមាគមអ្នកទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទានកម្ពុជានិងគណៈប្រតិភូនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំផងដែរ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំពិភាក្សានេះធ្វើឡើង ដើម្បីស្វែងរកធាតុចូលមួយ យកមកអនុវត្តអោយបានល្អ ទាំងអ្នកបើកអាវជីកម្មបញ្ចាំនិងអ្នកយកទ្រព្យទៅបញ្ចាំ ។ លោកបន្តថា ជាទូទៅ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចត្រូវការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។ កុងស៊ីបញ្ចាំដែលមិនមានច្បាប់ បង្កបទល្មើស ត្រូវតែមានទោសទណ្ឌ។ អាជ្ញាធររាជធានីភ្នំពេញ មិនបានហាមឃាត់បងប្អូនប្រជាពលរដ្ឋ ក្នុងការបើកអាជីវកម្មកុងស៊ីបញ្ចាំនោះទេ តែកុងស៊ីបញ្ចាំនោះត្រូវតែ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ។
លោកឃួង ស្រេង បានបន្តទៀតថា កុងស៊ីបញ្ចាំនេះ មាន២ ៖ទី១ កុងស៊ីបញ្ចាំស្របច្បាប់ វាបានបម្រើផលប្រយោជន៍អោយប្រជាពលរដ្ឋ ខណៈដែលប្រជាពលរដ្ឋមានបញ្ហាអ្វីមួយ ហើយយកទ្រព្យរបស់ពួកគាត់ទៅបញ្ចាំដើម្បីដោះស្រាយ ។ ទី២ កុងស៊ីបញ្ចាំមិនស្របច្បាប់ វាបានបង្កហានិភ័យសម្រាប់ប្រជាពលរដ្ឋ ដោយវាបានបង្កអោយមានបទល្មើសលួចឆក់ប្លន់។ដូច្នេះការងារនេះយើងត្រូវរៀបចំអោយបានល្អ ដើម្បីបម្រើផលប្រយោជន៍ទាំងសងខាង ពោលគឺបានប្រយោជន៍ទាំងកុងស៊ីបញ្ចាំនិងអ្នកយកទ្រព្យទៅបញ្ចាំ និងបានរកចំណូលចូលរដ្ឋថែមទៀត។
ជាក់ស្តែងសម្រាប់ពេលនេះ ពោលគឺក្រោយពីអាជ្ញាធររាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនិងកុងស៊ីបញ្ចាំខុសច្បាប់ ជាទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញ ឃើញថា បទល្មើសលួចឆក់ ប្លន់ ធាក់យកម៉ូតូ បានស្ងប់ស្ងាត់ ដែលការងារនេះត្រូវតែបន្តអនុវត្តអោយកាន់តែល្អប្រសើរថែមទៀត៕
ដោយ ៖ ស្រីរ័ត្ន
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ