ព័ត៌មានជាតិ
អំណោយសម្តេចហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់មកស្នាក់នៅទីទួលសុវត្ថិភាព៦៣០គ្រួសារពេលវិលទៅលំនៅឋានវិញ
បន្ទាយមានជ័យ ៖ អំណោយរបស់សម្តេច តេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានយកទៅ ចែកជូនដល់ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ មកស្នាក់នៅទីទួលសុវត្ថិភាពចំនួន៦៣០គ្រួសារ ពេលវិលត្រឡប់ទៅលំនៅឋានវិញ មកពី៥សង្កាត់ ក្នុងនោះ មានសង្កាត់ទឹកថ្លា សង្កាត់អូរអំបិល សង្កាត់ភ្នៀត សង្កាត់កំពង់ស្វាយ សង្កាត់កោះពងសត្វ ក្នុង១គ្រួសារទទួលបាន ឃីត១កញ្ចប់ ក្នុងឃីតមាន ១អង្ករ២០គីឡូក្រាម ២មី១កេះ ៣ត្រីខ ១យួ ៤ទឹកស៊ីអ៊ីវ ១យួ ៥ទឹកត្រី១យួ ពិធីធ្វើការចែកនោះនៅក្នុងសាលាបឋមសិក្bសាគោរដ្ឋាន ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅល្ងាច ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។
អំណោយរបស់សម្តេចយកមកចែកពលរដ្ឋលិចទឹកមករស់នៅទីទួលសុវត្ថិភាពនេះ តាមរយៈ លោកខេង ស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរ លោកបឹងគឹមសឹង ប្រធានមន្ទីរហិរញ្ញវត្ថខេត្ត លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោកយុត ស្វិនី ក្រុមការងារចុះជួយសង្កាត់កោះពងសត្វ លោកគង់តារា ក្រុមការងារ ចុះជួយសង្កាត់ម្កាក់ លោក ហានលីក្រុមការងារចុះជួយសង្កាត់ភ្នៀត លោកហុងប្រកប ក្រុមការងារចុះជួយសង្កាត់កំពង់ស្វាយ អមដោយមន្ត្រីជាច្រើននាក់ទៀត។
លោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ ចាប់តាំងពីជំនន់ទឹកភ្លៀង មកដល់ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២នេះ ចាប់ផ្តើមធ្លាក់ខ្យល់ ជំនន់ទឹកភ្លៀងចាប់ផ្តើមស្រកៗបណ្តើរហើយ ទូទាំង ក្រុង ស្រុកទាំង៩របស់ខេត្ត ហើយពេលប្រជាពលរដ្ឋមករស់នៅទីទួលសុវត្តិភាពនោះ បានវិលត្រឡប់ទៅលំនៅឋានវិញបណ្តើរៗហើយដែរ។
ពេលទឹកជន់កំពង់លិចខ្លាំងនោះ មានប្រជាពលរដ្ឋស្លាប់ដល់ទៅ១៧នាក់ ដោយសារប្រហែស ក្នុងនោះមានសត្វអសិរពិសចឹកមនុស្ស៤០០ករណី ក្នុង៤០០ករណី ពុំមានមនុស្សស្លាប់ទេ យកទៅពេទ្យសង្គ្រោះទាន់។
លោកអ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្នុងនោះធ្វើឲ្យប៉ះពាល់ដល់ ៩ ស្រុក ក្រុង ឃុំ សង្កាត់ ៤៧ និង ២៧៨ ភូមិ ប៉ះពាល់ដល់មនុស្សចំនួន១៥.០៧៤ គ្រួសារ មនុស្សរាយ មានចំនួន ៦៣.៨១៦ នាក់/ស្រី ៣២.៧០៨ នាក់, ជម្លៀសទៅទីទួលសុវត្ថិភាព ១.៤៣១ គ្រួសារ មនុស្សរាយចំនួន ៥,៨៨០ នាក់ ស្រី ៣.០៤៥ នាក់ កុមារ១.៤៩៣នាក់ ប៉ះពាល់ដំណាំស្រូវ ៣៦.០៥៩ ហិកតា ដំឡូងមី ២.៨៩៩ ហិកតាដំណាំរួមផ្សំ ១២៨ ហិកតា សត្វពាហនៈ ២.៨៦៧ ក្បាល ចំពោះសាលារៀន ប៉ះពាល់ ៧៥ ផ្អាកដំណើរការ ៤៥ វត្ត៣៨ មណ្ឌលសុខភាព ៧ ទឹកហូរកាត់ផ្លូវមានចំនួន ៨០២ខ្សែស្មើនិង៤០៦,២៩៥ម៉ែត្រ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងពេលទឹកកំពង់ជន់លិចផ្ទះសម្បែងនោះ ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទាំងអស់ត្រូវបានសមត្ថកិច្ច ៣ស្ថាប័ន មានកម្លាំងអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត និងយោធា រដ្ឋបាល ខេត្ត ក្រុង ស្រុកបានជួយដឹកជញ្ជូនជម្លៀសប្រជាពលរដ្ឋទាំងអស់ទៅដាក់ទីទួលសុវត្ថិភាព ប្រជាពលរដ្ឋខ្លះអាចនៅផ្ទះបណ្តោះអាសន្នបានក៏ធ្វើការចែកស្បៀងឲ្យហូបជាបណ្ដោះអាសន្នជាហូរហែផងដែរ។
លោកអ៊ុំ រាត្រី បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាព និងមាន អនាម័យឲ្យបានល្អ គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត ត្រូវប្រុងប្រយ័ត្នសត្វអសិរពិស ទិចឬខាំ ជាងនេះទៀត ការពារកូនចៅតូចៗ មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ កុំឲ្យលេង ឬចុះទឹក ដោយគ្មានមនុស្សធំពេញកម្លាំងនៅក្បែរ ដើម្បីបង្ការគ្រោះថ្នាក់ ជាយថាហេតុផងដែរ៕
ដោយ ៖ វ៉ាន់ ណាង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន