ព័ត៌មានជាតិ
អាជ្ញាធរ បំភ្លឺករណីចុះធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងបាល់ទះមួយកន្លែង ដែលសង្ស័យថា ភ្នាល់ប្រាក់រហូតជិត ១ពាន់ដុល្លារ
រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានចេញលិខិតបំភ្លឺមួយ ពាក់ព័ន្ធករណីចុះត្រួតពិនិត្យ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងបាល់ទះមួយកន្លែង ដែលប្រជាពលរដ្ឋរាយការណ៍ថា មានការភ្នាល់ដាក់ប្រាក់រហូតដល់ជិត ១ពាន់ដុល្លារ។
ការចេញលិខិតបំភ្លឺនេះ បន្ទាប់ពីមានគណនីហ្វេសប៊ុកឈ្មោះ Bun Thorn Lay និងអ្នកលេងហ្វេសប៊ុកមួយចំនួនទៀត បានបង្ហោះសារថា «កុំចេះតែហ៊ាន ស្រុកខ្ញុំអញ្ចឹង តារាងបាល់ទះក៏ចាប់ដែរ អរគុណបងបងដែលអនុវត្តច្បាប់»។
តាមរយៈលិខិតបំភ្លឺរបស់ខ្លួន នៅព្រឹកថ្ងៃទី ២៧ ខែតុលានេះ រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ១១ និង៣៦នាទីព្រឹក គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានទទួលដំណឹងពីប្រជាពលរដ្ឋថា កន្លែងលេងបាល់ទះមួយកន្លែង នៅទីតាំងនោះមានការភ្នាល់ដាក់ប្រាក់រហូតដល់ជិត ១ពាន់ដុល្លារ។
នៅពេលចុះទៅដល់ទីតាំង គណៈបញ្ជាការឯកភាពស្រុក បានចុះធ្វើកិច្ចសន្យា និងណែនាំអប់រំដល់ម្ចាស់តារាងបាល់ទះ ឈ្មោះ កែវ ណាវី ដែលរស់នៅភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឲ្យឈប់មានការភ្នាក់ចំពោះកីឡា ដែលលេងដើម្បីសុខភាព។
យ៉ាងណាក៏ដោយ គណៈបញ្ជាការឯកភាពស្រុក មិនមានការហាមឃាត់នោះទេ មានតែលើកស្ទួយដល់វិស័យកីឡាបន្ថែមទៀត៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ