Connect with us

ព័ត៌មានជាតិ

​ជន​អនាមិក កំពុង​អុកឡុក​ កម្មវិធី WhatsApp និង Telegram ​​

បានផុស

នៅ

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានអំពាវនាវដល់អ្នកប្រើប្រាស់កម្មវិធី WhatsApp និង Tele​gram ឱ្យមានការប្រុង​ប្រយ័ត្ន​ និងកុំឱ្យលេខសម្ងាត់ OTP ទៅអ្នកណាម្នាក់តាមរយៈសារ ឬទូរសព្ទ​ឱ្យ​សោះ។
 
យោង​តាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានឱ្យដឹងថា មានគណនី​ទំនាក់​ទំនង​បណ្ដាញ​សង្គម​ដូចជា  WhatsApp និង Telegram របស់អ្នកប្រើប្រាស់មួយចំនួនត្រូវបានលួចចូលប្រើប្រាស់​នៅពេល​ដែលម្ចាស់គណនីបានផ្ដល់ឱ្យជនអនាមិកនូវលេខសម្ងាត់ OTP ដែលពួកគេទទួលបានពីក្រុមហ៊ុន។
 
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា ដើម្បីឱ្យអ្នកប្រើប្រាស់កាន់តែយល់ដឹងទាក់​ទង​នឹងការវាយប្រហារនេះ លោកអ្នកត្រូវស្វែងយល់ថា តើអ្វីទៅដែលជាលេខសម្ងាត់ OTP នោះ។


លេខសម្ងាត់ OTP ឬ One Time Pin គឺជាលេខសម្ងាត់ដែលក្រុមហ៊ុនបានផ្ញើឱ្យតាមរយៈសារ នៅពេល​ដែល​មានការស្នើសុំពីអ្នកប្រើប្រាស់ដើម្បីបង្កើតគណនីថ្មី ឬដើម្បីចូលប្រើប្រាស់ (Login) គណនីជាមួយ​នឹង​ឧបករណ៍ថ្មី។ ដូច្នេះដើម្បីអាចចូលទៅក្នុងគណនីរបស់លោកអ្នកបាននោះ ជនអនាមិកគ្រាន់តែដឹងនូវ​លេខទូរសព្ទរបស់លោកអ្នក ហើយពួកគេក៏ធ្វើការស្នើសុំលេខ​សម្ងាត់​ OTP ថ្មី។
 
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងទៀតថា ជនអនាមិកអាចចូលទៅក្នុងគណនី​របស់​លោកអ្នកបាន ពួកគេគ្រាន់តែផ្ញើសារ ឬទូរសព្ទទៅលោកអ្នកដើម្បីលួងលោមឱ្យផ្ដល់នូវលេខសម្ងាត់នោះ ដោយប្រើប្រាស់រូបភាពផ្សេង​ៗដូចជា ពួកគេពួកគេជាបុគ្គលិករបស់ក្រុមហ៊ុន មិត្តភ័ក្តិ ឬលោកអ្នកបាន​ឈ្នះរង្វាន់ហើយពួកគេត្រូវការលេខ​សម្ងាត់នោះ ដើម្បីបញ្ជាក់អត្តសញ្ញាណជាដើម។
 
ដើម្បីការពារកុំឱ្យមានការលួចចូលប្រើប្រាស់គណនីទំនាក់ទំនងបណ្ដាញសង្គមរបស់លោកអ្នក ជាពិ​សេស​គណនីធនាគារនោះ សូមលោកអ្នកកុំផ្ដល់លេខសម្ងាត់នេះទៅឱ្យជន​ទីបីនៅពេលដែលមាន​ការស្នើសុំណា​មួយឡើយ។
 
សូមបញ្ជាក់ផងដែរថា នាយកដ្ឋានក៏ធ្លាប់បានធ្វើការណែនាំបញ្ហាស្រដៀងគ្នានេះរួចមកហើយ ទាក់ទងនឹង​ការ​លួចចូលប្រើប្រាស់គណនីធនាគារ ដែលជនអនាមិកបានទូរសព្ទទៅអ្នកប្រើប្រាស់ ហើយបន្លំធ្វើជា​បុគ្គលិក​របស់ធនាគារដើម្បី​ទាមទារ​ឱ្យផ្ដល់​លេខសម្ងាត់​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម