Connect with us

ព័ត៌មានជាតិ

ឧកញ្ញ៉ា ម៉ុង ឬទ្ធី បញ្ជាឲ្យម្ចាស់អាខោនហ្វេសប៊ុកចំនួន២លប់រូបលោក ចេញជាបន្ទាន់ ករណីយករូបលោកដើម្បីផ្សព្វផ្សាយលក់ដំណាំហូបផ្លែ

បានផុស

នៅ

លោកឧកញ្ញ៉ា ម៉ុង ឬទ្ធី បានប្រកាសឲ្យម្ចាស់អាខោនហ្វេសប៊ុកចំនួន២​ដែលបានយករូបលោក និងភរិយាទៅដាក់ដើម្បីធ្វើការផ្សព្វផ្សាយលក់ដំណាំហូបផ្លែ២ប្រភេទ ដែលលោកឧកញ្ញ៉ាបានបញ្ជាក់ថា គឺជាការបោកប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងហ្វេសប៊ុកផេករបស់លោកឧកញ្ញ៉ា ម៉ុង ឬទ្ធី បានសរសេរកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះថា សូមប្រីយមិត្ត​កុំជឿអោយសោះ​ ទន្លាប់នេះ​ខ្ញុំ​បះនៅ​កាលីហ្វ័រញ៉ា​ទេ​ ខ្ញុំដាំ​១០ឆ្នាំ​នៅស្រុក​យើង​ហើយ​អត់មានផ្លែទេ​។ ស្វាយណាំដកម៉ៃនេះ​ ដាំនៅ​ចំការ​ខ្ញុំ​ នៅក្នុង​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍ ​ម៉ុង​ ឫទ្ធី​ សែនជ័យ​ ទៅមើលសិនទៅ​ Free ។

ជាមួយគ្នានេះដែរ លោកឧកញ្ញ៉ា ម៉ុង ឬទ្ធី ក៏បានបញ្ចាឲ្យម្ចាស់អាខោនហ្វេសប៊ុកចំនួន២ ដែលឈ្មោះ Ah Ya និងឈ្មោះ Veng Sokkea ដែលបានយករូបលោក និងភរិយា ទៅដាក់ភ្ជាប់ជាមួយរូបដើមរុក្ខជាតិជាដំណាំហូបផ្លែដើម្បីធ្វើការផ្សព្វផ្សាយលក់បោកប្រាស់អតិថិជន។ លោកឧកញ្ញ៉ា បានសង្កត់ធ្ងន់ថា អ្នកទាំងពីរ​ត្រូវ​តែលប់​រូបខ្ញុំ​ចេញ​ពី facebook​ របស់ខ្លួន ដើម្បី​កុំអោយ​មានរឿង​វែងឆ្ងាយ​ សូមប្រីយមិត្ត​យើង​កុំចាញ់​ការបោកប្រាស់នេះ​អោយសោះ​។

សូមបញ្ជាក់ថា​ លោកឧកញ្ញ៉ា ម៉ុង ឬទ្ធី គឺជាអ្នកជំនួញមួយរូបនៅក្នុងប្រទេសកម្ពុជា ដែលផ្ដោតលើកសិកម្ម ហើយបច្ចុប្បន្ន លោកឧកញ្ញ៉ា ម៉ុង ឬទ្ធី មានក្រុមហ៊ុនជាច្រើននៅក្នុងនៅដៃតាមបណ្ដាខេត្តមួយចំនួន ជាពិសេសនៅខេត្តព្រះសីហនុ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម១០ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ១២ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម១០ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៥ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២១ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម