Connect with us

ព័ត៌មានជាតិ

អគារទំនើប នៃមន្ទីរពេទ្យមិត្តភាព កម្ពុជា ចិន ព្រះកុសុមៈ អាចបញ្ចប់ការសាងសង់លឿនជាងផែនការ

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់អគារមិត្តភាព កម្ពុជា ចិន នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា ចិន ព្រះកុសមៈ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ដំណើរការសាងសង់មន្ទីរពេទ្យនេះ គឺជាការបង្កើតនូវសមិទ្ធផលដ៏មានសារៈសំខាន់សម្រាប់សេវាសុខភាពសាធារណៈជូនពលរដ្ឋ។

សម្ដេចមានប្រសាសន៍លើកឡើងថា ចាប់ពីឆ្នាំ២០១៥មក ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មន្ទីរពេទ្យមួយនេះ មានការអភិវឌ្ឍជាបន្តបន្ទាប់ ក្នុងនោះសមិទ្ធផលធំ គឺការទទួលបានការគាំទ្រជាជំនួយឥតសំណងពីរដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីសាងសង់អគារដ៏ស្កឹមស្កៃជាង៣ម៉ឺនម៉ែត្រការ៉េនេះ។

សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ដែលបានទទួលភារកិច្ចពីរដ្ឋាភិបាលចិនដើម្បីទទួលការសាងសង់ និងទទួលការត្រួតពិនិត្យដំណើរការសាងសង់មន្ទីរពេទ្យនេះ ខណៈទទួលព័ត៌មានថា ក្រុមហ៊ុនបានសាងសង់លឿន និងមានគុណភាព គឺអាចនឹងលឿនជាងផែនការគ្រោងទុកទៀតផង។

សូមរំលឹកថា អគារមន្ទីរពេទ្យមិត្តភាព កម្ពុជា ចិន ព្រះកុសមៈ បានដំណើរការសាងសង់កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៨ លើផ្ទៃដីទំហំ១៣.៧៤០ម៉ែត្រការ៉េ ឬស្មើនឹងផ្ទៃក្រឡាប្រមាណជា២៨.៩០០ម៉ែត្រការ៉េ និងចំណាយថវិកាប្រ​មាណ ៥៥០លានយ័ន ស្មើនឹងប្រមាណជា ៨០លានដុល្លារអាមេរិក គ្រោងចំណាយពេលសាងសង់រយៈពេល៤០ខែ ។

អគារមន្ទីរពេទ្យ មិត្តភាពកម្ពុជាចិន ដែលមានកម្ពស់៥៣ម៉ែត្រ និងមាន១១ជាន់ គ្រោងបំពាក់ឧបករណ៍វេជ្ជសាស្រ្តទំនើបៗថ្មីនេះ មានគ្រែសំរាកព្យាបាលជំងឺ ៤០០ គ្រែ និងមានកន្លែងចតឧទ្ធម្ភាគចក្រទៀតផង ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម