ព័ត៌មានជាតិ
បង្ហើបថ្ងៃបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនទីពីរទៅបាវិត
លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបង្ហើបគ្រោងការបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនទីពីរទៅបាវិត ដែលក្រសួងកំពុងដុតដៃដុតជើង ដើម្បីឈានទៅចុះហត្ថលេខាសម្បទានជាមួយក្រុមហ៊ុនសាងសង់នៅឆ្នាំ ២០២៣។
លោក ស៊ុន ចាន់ថុល បានបង្ហើបឲ្យដឹងថា បើការងារបញ្ចប់ទាន់តាមផែនការត្រឹមខែ ៦ ឆ្នាំ ២០២៣ នឹងអាចឈានទៅបើកការដ្ឋានសាងសង់ល្បឿនលឿនទីពីរទៅបាវិត។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងកំពុងប្រញាប់ប្រញាល់បញ្ចប់នីតិវិធី ហើយការមកដល់មេដឹកនាំចិនមកប្រជុំអាស៊ាននៅរាជធានីភ្នំពេញ អាចនឹងឈានទៅការចុះកិច្ចព្រមព្រៀងលើគម្រោងសាងសង់ផ្លូវមួយនេះ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងថ្មីៗនេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីជំរុញការស្ថាបនាផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត។
ក្នុងកិច្ចប្រជុំនៅទីស្ដីការក្រសួង បានពិនិត្យនិងពិភាក្សាលើកិច្ចព្រមព្រៀងក្របខណ្ឌ កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជនឱ្យបានចប់ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឈានទៅបើកការដ្ឋានសម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (Phnom Penh-Bavet Expressway) ជាខ្សែផ្លូវថ្មីទាំងស្រុង ដែលមានប្រវែងសរុបប្រហែល ១៣៥ គីឡូម៉ែត្រ។ ផ្លូវនេះសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ខ្សែផ្លូវនេះចេញពីភ្នំពេញនៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង