Connect with us

ព័ត៌មានជាតិ

ការបោះជំរំកាយរឹទិ្ធថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២២ ចែកចេញ ១៣អនុស្ថានីយសកម្មភាពជំនាញ

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកនេះ បានឱ្យដឹងថា តាមផែនការប្រតិបត្តិប្រចាំ២០២២ កាយរឹទ្ធិជាតិកម្ពុជាបានរៀបចំ ការបោះជំរំកាយរឹទ្ធិថ្នាក់ជាតិលើកទី៥ ក្រោមប្រធានបទ “កាយរឹទ្ធិ និងបំណិនសតវត្សរ៍ទី២១” ចែកចេញ ១៣អនុស្ថានីយសកម្មភាពជំនាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបើកប្រារព្ធក្រោមអធិបតីភាព បណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា និង អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត អគ្គស្នងការរងនៃសមាគមកាយឫទ្ធិនារីកម្ពុជា។

“ការបោះជំរំកាយរឹទិ្ធថ្នាក់ជាតិលើកទី៥” មានប្រតិភូកាយរឹទ្ធិមកពី ២៥រាជធានីខេត្ត សមាគមកាយឫទ្ធិនារីកម្ពុជា និងយុវជនស្ម័គ្រចិត្ត ចំនួនសរុប ៤៥០នាក់។ កម្មវិធីនេះប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដោយបានបែងចែកជា ៤អនុជំរំ ស្មើនឹង ១២កង ក្នុង១កង មាន៤ល្បាត និង១ល្បាតមានសមាជិក ៨នាក់។ កម្មវិធីបោះជំរំកាយរឹទិ្ធថ្នាក់ជាតិលើកទី៥ រៀបចំឡើងដោយតម្រូវឱ្យប្រតិភូកាយរឹស្ថានីយទិ្ធចូលរួមធើ្វសកម្មភាពទៅតាមស្ថានីយចំនួន៥ទីតាំង ដោយចែកចេញ ១៣អនុស្ថានីយសកម្មភាពជំនាញ ដែលបានឆ្លើយតបទៅជំនាញសតវត្សរ៍ទី២១ ក្នុងនោះរួមទាំងបន្ថែមសកម្មភាពក្នុងជំរំ និងសកម្មភាពនៅតាមទីវាលរួមមាន៖

១-ស្ថានីយសកម្មភាពជំនាញទន់ ចែកចេញជា ៣ អនុស្សាវរីយ៍

២-ស្ថានីយភូមិសាកល ចែកចេញជា ៣ អនុស្ថានីយ

៣-ស្ថានីយវិទ្យាសាស្ត្រ ព័ត៌មានវិទ្យា ចែកចេញជា ៣ អនុស្ថានីយ

៤-ស្ថានីយភាពជាអ្នកដឹកនាំ ចែកចេញជា ២ អនុស្ថានីយ

៥-ស្ថានីយទស្សនកិច្ចសិក្សា និងគម្រោងសហគមន៍ ចែកចេញជា ២ អនុស្ថានីយ

លើសពីនេះ សកម្មភាពតាមស្ថានីយ ប្អូនៗកាយរឹទ្ធិទាំងអស់ត្រូវសិក្សាលើបំណិនជីវិត តាមរយៈធើ្វសកម្មភាពក្នុងជីវភាពជំរំ (Camp Life) ដូចជាការស្នាក់នៅ និងធើ្វសកម្មភាពក្នុងប្រព័ន្ធកងល្បាតរួមគ្នា ដោយត្រូវបានបែងចែកជា ៤អនុជំរំ រួមមាន៖ ១. អនុជំរំប្រាសាទក្រោលរមាស ២. អនុជំរំប្រាសាទយាយព័ន្ធ ៣. អនុជំរំប្រាសាទតោ និង៤. អនុជំរំប្រាសាទសំបូរព្រៃគុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៦ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម