ព័ត៌មានជាតិ
ពលករខ្មែរនៅតែបន្តលួចឆ្លងដែនដោយខុសច្បាប់ចូលប្រទេសថៃ
ទោះបីជាមានការហាមឃាត់ពីរាជរដ្ឋាភិបាលកម្ពុជា មិនឲ្យចូលទៅប្រទេសថៃ ដោយខុសច្បាប់ក៏ដោយ ក៏សកម្មភាពលួចឆ្លងដែនចូល ពីសំណាក់ពលរដ្ឋខ្មែរមួយចំនួន នៅតែបន្តកើតមាន និងត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជួនត្រឡប់មកវិញស្ទើររាល់ថ្ងៃ។
ជាក់ស្តែងកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ មានពលករប្រមាណជាង៤០នាក់ ក្នុងនោះមានជាង២០នាក់ ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជួនត្រឡប់មកវិញ និងជាង១០នាក់ទៀត លួចឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជាវិញ។

យោងតាមគេហទំព័ររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃទី០២មករា ឆ្នាំ២០២១ អាជ្ញាធរថៃ បានចាប់បញ្ជួនពលករខ្មែរ ឆ្លងដែនខុសច្បាប់ ត្រឡប់មកកម្ពុជាវិញចំនួន២៦នាក់ ស្រី១៣នាក់ និងកុមារ២នាក់ ក្នុងនោះបញ្ជួនតាមច្រកទ្វារអន្តរជាតិព្រំ ចំនួន៤នាក់ស្រី៤នាក់ បានបញ្ជួនទៅធ្វើចត្តាឡីស័ក១៤ថ្ងៃ និងបញ្ជួនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចំនួន២២នាក់ ស្រី៩នាក់ និងកុមារ២នាក់ បានបញ្ជួនទៅធ្វើចត្តាឡីស័ករួចរាល់ហើយដែរ។
ក្រៅពីនេះមានពលករខ្មែរចំនួន១៥នាក់ទៀត បានលួចឆ្លងដែនចូលមកតាមច្រកព្រំដែនខេត្តកោះកុង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ត្រូវបានអាជ្ញាធរច្រកទ្វារអន្តរជាតិចាំយា មឃាត់ខ្លួនបានផងដែរ ដោយពួកគេទាំងនោះ មានលិខិតបញ្ជាក់ពីស្ថាទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលិខិតបញ្ជាក់សុខភាព របស់មន្ទីរពេទ្យខេត្តកោះកុង។

ពលករខ្មែរទាំង១៥នាក់នោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្រ្តីចត្តាឡីស័ក ប្រចាំមាត់ច្រក ដើម្បីអនុវត្តនីតិវិធីបន្តនូវវិធានការរបស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា ភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ យ៉ាងហ្មត់ចត់ដើម្បីទប់ស្កាត់កូវីដ-១៩៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម២៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង