ព័ត៌មានជាតិ
សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មកពីបក្សភ្លើងទៀន ចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ ថ្កោលទោសទណ្ឌិត សម រង្ស៊ី
មន្ត្រីថ្នាក់មូលដ្ឋានរបស់គណបក្សភ្លើងទៀន ដែលជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ ដោយថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះលោក សម រង្ស៊ី ដែលជាទណ្ឌិត និងជាជនក្បត់ជាតិ ដែលបានបន្តប្រមាថព្រះចេស្ដា អង្គព្រះមហាក្សត្រ។ ក្នុងនោះ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្សភ្លើងទាំងនោះ ក៏បានស្នើឲ្យស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការទៅលើអតីតមេបក្សប្រឆាំង សម រង្ស៊ី នេះផងដែរ។

ប្រតិកម្មថ្កោលទោស ចេញពីមន្ត្រីថ្នាក់មូលដ្ឋានរបស់គណបក្សភ្លើងទៀន ធ្លាក់មកជាបន្តបន្ទាប់យ៉ាងដូច្នេះ ក្រោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីចែកពូជស្រូវជូនប្រជាកសិករនៅខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ បានអំពាវនាវឲ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៃគណបក្សភ្លើងទៀន ចេញមកថ្កោលទោសទង្វើរបស់ទណ្ឌិត សម រង្ស៉ី ដែលបន្តប្រមាថព្រះចេស្ដា អង្គព្រះមហាក្សត្រ ហើយកុំបារម្ភខ្លាចរឿងបក្សដកតំណែង នោះឡើយ។

នៅព្រឹកថ្ងៃទី ២៧ ខែតុលានេះ គណបក្សភ្លើងទៀន ក៏បានសេចក្ដីថ្លែងការណ៍មួយ ដោយបានបញ្ជាក់នូវជំហររបស់ខ្លួនថា គណបក្សភ្លើងទៀន គោរពនូវព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់ នៃអង្គព្រះមហាក្សត្រ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះ គណបក្សភ្លើងទៀន ក៏បានថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថ ឬរំលោភបំពាន ដល់អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជា ណាចក្រកម្ពុជា។ គណបក្សមួយនេះ ក៏បានប្រកាសបដិសេធថា មិនមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី ដែលជាទណ្ឌិតកំពុងរត់គេចខ្លួននៅក្រៅប្រទេសនោះដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរ និងអរគុណថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀន ដែលបានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសអ្នកទាំងឡាយណា ដែលមានចេតនាប្រមាថព្រះចេស្ដា អង្គព្រះមហាក្សត្រ តាមការស្នើសុំរបស់សម្ដេច។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី ២៧ ខែតុលានេះថា «ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលបានចេញសេចក្តីថ្លែងការថ្កោលទោសអ្នកទាំងឡាយណា ដែលមានចេតនាប្រមាថព្រះមហាក្សត្រ តាមការស្នើសុំរបស់ខ្ញុំកាលពីម្សិលមិញ ថ្ងៃ ២៦ តុលា ២០២២ នៅខេត្តកំពង់ឆ្នាំង»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ