Connect with us

ព័ត៌មានជាតិ

កម្ពុជា នាំ​អំណោយ​ម៉ាស​ជាង​២​លាន​ និង​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​ជូន​រដ្ឋាភិបាល​នេប៉ាល់​នៅ​ព្រឹក​នេះ

បានផុស

នៅ

លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយ លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងមន្រ្តីមួយចំនួនទៀតនៅព្រឹកថ្ងៃទី០៤ខែមករាឆ្នាំ២០២១បានដឹកម៉ាសជាង២លាន និងនិងបរិក្ខារពេទ្យចំនួន១២មុខទៀតជួនដល់រដ្ឋាភិបាលនិងប្រជាជនប្រទេសនេប៉ាល់សម្រាប់ទប់ស្កាត់ជំងឺកូវីដ១៩។

ថ្លែងប្រាប់អ្នកសារព័ត៍មាននៅព្រលាន​យន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី៤មករា នេះលោក អ៊ុច បូររិទ្ធបានមានប្រសាសន៍ថា ការផ្តល់ម៉ាសនិងសម្ភាពេទ្យនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិត និងស្របតាមកាលៈទេសៈនៅពេលដែលប្រទេសជាមិត្តដូចជានេប៉ាល់កំពុងរងគ្រោះ ដោយសារជំងឺកូវីដ១៩ និងជាសក្ខីភាពបង្ហាញពីសាមគ្គីភាពមិត្តភាពដែលរដ្ឋាភិបាល និងប្រជាជនកម្ពុជាមានចំពោះប្រទេសនេប៉ាល់ ខណៈប្រទេសទាំងពីរក៏ដូចជាប្រទេសនៅលើសកលលោកកំពុងខិតខំដោះស្រាយការពារទប់ស្កាត់ជំងឺកូវីដ១៩ ដែលជំងឺនេះធ្វើឲ្យប៉ះពាល់ដលើសេដ្ឋកិច្ច សុខមាលភាពប្រជាជនទូទាំងពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា គិតត្រឹមថ្ងៃទី៣មករាឆ្នាំ២០២១នេប៉ាល់មានអ្នកឆ្លងជំងឺកូវីដ១៩ជាង២៦ម៉ឺននាក់រួមទាំងថ្ងៃទី៣មករាមានឆ្លង៥ពាន់នាក់ក្នុងនោះស្លាប់ចំនួនជាង១៨០០នាក់។លោក បានរំលឹកថា ប្រទេសនេប៉ាល់និងកម្ពុជាមានចំណងការទួតនៅឆ្នាំ១៩៦៤ហើយបានផ្អាកទៅវិញនៅរបបខ្មែរក្រហមនិងចាប់ផ្តើមឡើងវិញនៅឆ្នាំ១៩៩៩។

លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា អំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់រួមមាន៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ។

លោកស្រីបានបន្តថា នេប៉ាល់ជាប្រទេសទី៤ហើយដែលកម្ពុជាបានផ្តល់ម៉ាសនិងសម្ភារពេទ្យបន្ទាប់ពីកម្ពុជាបានផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ, ផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា, ផ្តល់ជំនួយម៉ាស១លាន និងសម្ភា រមួយចំនួនទៀត ដល់ប្រទេសទីម័រឡេស្ត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម