Connect with us

ព័ត៌មានជាតិ

ព្រឹកស្អែក សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី

បានផុស

នៅ

នៅ​ព្រឹក ថ្ងៃ​សុក្រ ៤​កើត ខែកត្តិក ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២២ ស្អែក​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណ​:​រដ្ឋមន្ត្រី ដែល​នឹង​ប្រព្រឹត្តទៅ នៅ​វិមាន​សន្តិភាព​។

​សម្រាប់​របៀបវារៈ​នៃ​កិច្ចប្រជុំ​មាន​ដូចខាងក្រោម​៖

១-​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣​។​

២-​សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១​។​

៣-​សេចក្តីព្រាង​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល ២០២៣-២០២៥​។​

៤-​បញ្ហា​ផ្សេងៗ សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិបញ្ញត្តិ​លើ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​៖

៤.១-​ពិធីសារ​ទាក់ទង​នឹង​ការធ្វើ​វិសោធនកម្ម​នៃ​អនុសញ្ញា​ស្តីពី​អាកាសចរ​ស៊ីវិល​អន្តរជាតិ ដោយ​បន្ថែម​មាត្រា ៣​ស្ទួន​។​

៤.២-​ពិធីសារ​ទាក់ទង​នឹង​ការធ្វើ​វិសោធនកម្ម​មាត្រា​៥០(​ក​)​នៃ​អនុសញ្ញា​ស្តីពី​អាកាសចរ​ស៊ីវិល​អន្តរជាតិ​។​

៤.៣-​ពិធីសារ​ទាក់ទង​នឹង​ការធ្វើ​វិសោធនកម្ម​មាត្រា​៥៦​នៃ​អនុសញ្ញា​ស្តីពី​អាកាសចរ​ស៊ីវិល​អន្តរជាតិ​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម