Connect with us

ព័ត៌មានជាតិ

កម្ពុជាគ្រោងនឹងរៀបចំពិព័រណ៍វិស័យម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ចឡើងវិញក្រោយខកខាន២ឆ្នាំ

បានផុស

នៅ

កម្ពុជាគ្រោងនឹងរៀបចំបើកពិព័រណ៍វិស័យម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ចឡើងវិញនៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ បន្ទាប់ពីបានខកខានអស់រយៈពេល២ឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ១៩រួចមក។

បើតាមលោក DARREN អ្នកគ្រប់គ្រងនិងរៀបពិព័រណ៍នេះបានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៍មានកាលពីរសៀលថ្ងៃទី២៧តុលាថា ពិព័រណ៍ខ្នាតអន្តរជាតិសម្រាប់វិស័យឧស្សាហកម្មម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ចនេះ​ រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ វាជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការបង្ហាញពីការងើបស្ទុះឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា ពិព័រណ៍បែបនេះត្រូវបានប្រារព្ធធ្វើឡើងតាំងពីឆ្នាំ២០០៩ មកម្ល៉េះ។ ការត្រលប់មកវិញលើកទី០៧ ក្នុងឆ្នាំ២០២២ នេះយើងទទួលបានការចូលរួមពីសំណាក់ក្រុមហ៊ុនផ្គត់ផ្គង់ទាំងក្នុងស្រុក និងអន្តរជាតិជាង១៥០ ក្រុមហ៊ុនជាមួយ ការបង្ហាញផលិតផលជាង ៥០០ប្រេនហើយត្រូវបានគេរំពឹងថានឹងមានភ្ញៀវចូលរួមទស្សនាជាង ១០០០០នាក់។លោកបានបន្តទៀតថា ពិព័រណ៏នេះទទួលបានការគាំទ្រ ពីសំណាក់សពីវិស័យទេសចរណ៍កម្ពុជា, សមាគមន៍អួតែលកម្ពុជា ,វិទ្យាស្ថានម្ហូបអារហារកម្ពុជានិងក្រុមហ៊ុន GBS បានរួមគូសហការ រៀបចំកម្មវិធី ស្តីពីការធ្វើបទបង្ហាញ និងចែក​រំលែកអំពីចំណេះដឹង ជំនាញ លើវិស័យចំអិនម្ហូបការកាហ្វេ និង ជំនាញពាក់ព័ន្ធជាច្រើនទៀតផងដែរ។ ព្រឹត្តិការនេះ
និងត្រូវសម្ពោធបើកបង្ហាញជាផ្លូវការពីសំណាក់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ដែលប្រព្រឹត្តទៅនៅថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសហសាលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

លោកបានបន្ថែមថា បន្ទាប់ពីការធ្លាក់ចុះរយៈពេលពីរឆ្នាំនៃឧស្សាកម្មផ្នែកទេសចរណ៍ យើងជឿជាក់ថា ពិព័រណ៍នេះដែលរៀប​ចំ​ឡើងនៅក្នុងឆ្នាំនេះ ជាឱកាសក្នុងជួបជុំអ្នកជំនាញក្នុងវិស័យនេះដើម្បីចែករំលែកនូវបទពិសោធន៏និងបង្កើតភាពជាដៃគួរអាជីវកម្មសារជាថ្មីឡើងវិញ។

វត្តមាននៃអ្នកផ្គត់ផ្គង់ មកពីបណ្តាលប្រទេសជាង៨០ប្រទេស ដែលចូលមកទីផ្សារកម្ពុជា ជាលើកដំបូង ដើម្បីស្វែងរក ដៃគូរសហការដែលសម្រួល ក្នុងការស្វែងរកប្រភពផ្គត់ផ្គង់សម្រាប់ដៃគូរ ចែកចាយនៅក្នុងស្រុក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៣ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម