ព័ត៌មានជាតិ
អ្នកនិពន្ធ ៖ សៀវភៅ (កូនប្រុសច្បងដ៏មានឥទ្ធិពល) នឹងបោះពុម្ពរួចរាល់នៅពាក់កណ្តាលខែវិច្ឆិកា
លោក ពៅសុខ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ និងជាអ្នករៀបរៀងសៀវភៅ (កូនប្រុសច្បងដ៏មានឥទ្ធិពល) ដែលនិយាយពីដំណើរជីវិតរបស់ឯកឧត្ដម ឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហើបឲ្យអ្នកសារព័ត៌មានដឹងនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២នេះថា សៀវភៅ (កូនប្រុសច្បងដ៏មានឥទ្ធិពល) ដែលលោកបានចំណាយពេលជាង ៨ឆ្នាំ ក្នុងការស្រាវជ្រាវ និងរៀបរៀងនេះ នឹងបោះពុម្ពរួចរាល់ ហើយផ្សព្វផ្សាយជាសារធាណៈ នៅពាក់កណ្តាល ឬយូរបំផុតនៅចុងខែវិច្ឆិកា ឆ្នាំ ២០២២ខាងមុខនេះហើយ។
លោក ពៅ សុខ បញ្ជាក់ថា នៅក្នុងសៀវភៅ (កូនប្រុសច្បងដ៏មានឥទ្ធិពល) ក្រៅពីការមានចំណេះដឹង ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យមកពីបរទេស លោកបានរកឃើញលក្ខណៈពិសេស នៃភាពជាអ្នកដឹកនាំជាច្រើន។ ក្នុងនោះ មានកត្តាធំៗចំនួន ៤ ដែលឯកឧត្ដម ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានឆ្លងកាត់ និងលេចធ្លោជាងគេ មុននឹងឈានដល់ការក្លាយជាបេក្ខភាពនាយករដ្ឋមន្រ្តី ឬហៅថាអ្នកបន្តវេន នាអនាគត គឺការដឹកនាំប្រយុទ្ធនៅសមរភូមិព្រះវិហារ ឆ្នាំ ២០០៨ ដល់ ២០១៣ ការដឹកនាំត្រៀមប្រយុទ្ធនៅសមរភូមិអូរអាឡៃ អូរតាង៉ាវ ព្រំដែនកម្ពុជាឡាវ ការដឹកនាំប្រយុទ្ធប្រឆាំង និងទប់ស្កាត់សត្រូវឥតស្រមោល នៃលើសមរភូមិដ៏គ្រោះថ្នាក់កូវីដ-១៩ និងការកែទម្រង់ស៊ីជម្រៅវិស័យយោធា នៅកម្ពុជា។
លោក ពៅ សុខ ឲ្យដឹងបន្ថែមថា លោកចាប់ផ្តើមរៀបចំរៀបរៀងសៀវភៅ ស្តីពី ជីវប្រវត្តិឯកឧត្ដម បណ្ឌិតឡើងនៅអំឡុងឆ្នាំ ២០១៤ ដោយប្រើចំណងជើងត្រឹមតែពាក្យ (កូនប្រុសច្បង) បន្ទាប់ពីលោកបានជួបឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត លើកដំបូងនៅភោជនីយដ្ឋានមួយកន្លែង ក្នុងខណ្ឌទួលគោក។ ប៉ុន្តែ ដោយសារពេលវេលា និងឯកសារស្រាវជ្រាវមិនទាន់បានពេញលេញ និងចំណងជើងស្តាប់ទៅហាក់ខ្លីពេក ហើយមានការលើកទឹកចិត្តពីបងប្អូន មិត្តភ្តិ ឲ្យពិចារណាឡើងវិញ អំពីចំណងជើង លោកក៏បន្ថែមពាក្យ (ដ៏មានឥទ្ធិពល) ដើម្បីឲ្យវែងជាងមុន និងស្តាប់ទៅពីរោះ និងមានអត្ថន័យជ្រាលជ្រៅ ស័ក្តិសមនឹងកិត្តិយសរបស់តួអង្គក្នុងសៀវភៅនេះ។
លោកអះអាងថា ក្រោយពេលលោកអ្នក មិត្តអ្នកអាន បានអានសៀវភៅនេះ លោកអ្នក មិត្តអ្នកអានទាំងអស់នឹងបានជ្រាបថា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើ ឬបានលះបង់អ្វីខ្លះដើម្បីសង្គមជាតិទាំងមូល ហើយលោកអ្នកនឹងមានការស្ងើចសរសើរមិនខាន។
លោកពៅ សុខ ប្រាប់អ្នកកាសែតទៀតថា សៀវភៅ (កូប្រុសច្បងដ៏មានឥទ្ធិល) នេះ ទទួលបានការឧបត្ថម្ភបោះពុម្ពទាំងស្រុងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចំនួន ២ម៉ឺនច្បាប់។ តាមការគ្រោងទុក បន្ទាប់ពីបោះពុម្ពរួច សៀវភៅនេះ នឹងត្រូវចែកចាយនៅលើទីផ្សារ និងចែកជូនដោយឥតគិតថ្លៃដល់សិស្ស-និស្សិត បញ្ញវន្ត ព្រះសង្ឃ ឬឥស្សរជនជាន់ខ្ពស់ ដែលនិយមការអាន ចូលចិត្តសិក្សាស្រាវជ្រាវ ដែលពុំមាន លទ្ធភាពជាវ។
សូមជម្រាបថា កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេន នាពេលអនាគត ហើយនៅពាក់កណ្តាលខែកក្កដា ឆ្នាំ ២០២២ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានសន្និបាតវិសាមញ្ញគណបក្សប្រជាជនកម្ពុជា បោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទ ជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រី ផងដែរ៕
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន