ព័ត៌មានជាតិ
គម្រោងផ្លូវស្ពានចំនួនពីរ នឹងចុះហត្ថលេខាប៉ុន្មានថ្ងៃទៀតនេះ ត្រៀមបើកការដ្ឋានសាងសង់
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំចិនក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញប៉ុន្មានថ្ងៃទៀតនេះ នឹងមានការចុះហត្ថលេខាផ្តល់ប្រាក់កម្ចីលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំចំនួនពីរក្នុងប្រទេសកម្ពុជា។
លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានរៀបចំឡើងកាលពីម្សិលមិញថា នៅថ្ងៃ ០៩ ខែ វិច្ឆិកាខាងមុខនេះ ប្រមុខរដ្ឋាភិបាលកម្ពុជានិងមេដឹកនាំចិននឹងចុះហត្ថលេខាការផ្តល់ប្រាក់កម្ចីលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចំនួនពីរគឺការកសាងស្ពាននៅខេត្តក្រចេះ និងគម្រោងសាងសង់ផ្លូវពីស្គន់ទៅខេត្តកំពង់ចាម។
បើតាមលោក ស៊ុន ចាន់ថុល បច្ចុប្បន្ននេះក្រុមហ៊ុនសាងសង់បានបញ្ជូនគ្រឿងចក្រទៅទីតាំងការដ្ឋានបណ្តើរៗ បើទោះបីការដំណើរការជាផ្លូវការមិនទាន់ចាប់ផ្តើមក៏ដោយ។
កំណាត់ផ្លូវជាតិលេខ ៧ ដែលទទួលកម្ចីពីរដ្ឋាភិបាលចិន ចាប់ផ្តើមកសាងពីទីប្រជុំជនស្គន់ស្រុកជើងព្រៃ រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម មានប្រវែងប្រមាណជាង ៤៥គីឡូម៉ែត្រ។ កំណាត់ផ្លូវនេះនឹងត្រូវពង្រីកពី ២ គន្លងទៅ ៤ គន្លង ខណៈបច្ចុប្បន្នមានលក្ខណៈតូចចង្អៀតមិនអាចឆ្លើយតបជាមួយបរិមាណចរាចរណ៍។
ដោយឡែកស្ពានខេត្តក្រចេះ ដែលនឹងបើកការដ្ឋានសាងសង់ដែរនោះជាស្ពានទីមួយឆ្លងទន្លេក្នុងខេត្តទឹកដីត្រីផ្សោតមេគង្គនេះ តភ្ជាប់ជាមួយខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលសម្រួលកាត់បន្ថយចម្ងាយផ្លូវត្រឹមតែ ១២៩ គីឡូម៉ែត្រប៉ុណ្ណោះ។ កន្លងមកលោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ស្ពានខេត្តក្រចេះនេះមានប្រវែងសរុប ១១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ដោយគ្រោងចំណាយថវិកាសរុបជាង ៥៦លានដុល្លារ៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?