Connect with us

ព័ត៌មានជាតិ

តម្លៃសេវាអូសរថយន្តខូចនៅលើផ្លូវល្បឿនលឿន ត្រៀមបញ្ចុះតម្លៃ ខណៈមហាជនត្អូញត្អែរថា ថ្លៃ

បានផុស

នៅ

ខណៈមហាជនមានការមិនពេញចិត្តចំពោះតម្លៃថ្លៃ ១០០ដុល្លារ ក្នុងការប្រើសេវារថយន្តស្ទួចរថយន្តខូចលើផ្លូវល្បឿនលឿន រួមទាំងថ្លៃសេវាគិតតាមចម្ងាយផ្លូវបន្ថែមទៀតនោះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា ក្រសួងកំពុងពិភាក្សាជាមួយក្រុមហ៊ុន ក្នុងការបញ្ចុះតម្លៃសេវានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ពេលរថយន្តខូច ឬបែកកង់ មហាជនមានសិទ្ធិប្រើរយៈពេលកន្លះម៉ោងដើម្បីដូរកង់ ឬជួសជុល។ បើប្រើពេលយូរជាងនេះ គឺត្រូវឱ្យឡានស្ទូចមកអូសយកចេញ អត់អាចទុកលើផ្លូវល្បឿនលឿនទេ ព្រោះនាំបង្កឱ្យមានគ្រោះថ្នាក់។

លោក ស៊ុន ចាន់ថុល មានប្រសាសន៍បញ្ជាក់ថា៖ “ដោយសារពេលគេបើកបររថយន្តក្នុងល្បឿន ១០០ ១២០ [គីឡូម៉ែត្រ] ហើយយើងឈរលើផ្លូវគឺញ័រ សឹងតែប៉ើង អ៊ីចឹងប្រយ័ត្នប្រយែង។ ពេលគ្រោះថ្នាក់ក៏មានកងអន្តរាគមន៍របស់ក្រុមហ៊ុន ទៅជួយដែរ គេដាក់គោលដែនការពារយើង ហើយគេយកឡានទៅស្ទូចឡានយើងទៅ។ ប្រជាពលរដ្ឋយើងថា តម្លៃហ្នឹងថ្លៃពេក អ៊ីចឹងក្រសួងក៏បានពិភាក្សាគ្នាជាមួយក្រុមហ៊ុនឱ្យពិចារណាលើតម្លៃអូសរថយន្តខូចលើផ្លូវល្បឿនលឿន”។

default

លោក ស៊ុន ចាន់ថុល បញ្ជាក់បន្ថែមថា នៅផ្លូវល្បឿនលឿន ក្រុមហ៊ុនមានកាមេរ៉ាថតវីដេអូពីដើមទី ដល់ចុងទី នៅពេលមានរថយន្តខូចនៅកន្លែងណាភ្លាម ភ្នាក់ងារនឹងបញ្ជូនឡានគេទៅជួយដល់កន្លែងភ្លាម។

រដ្ឋមន្ត្រីរូបនេះ លើកឡើងថា ករណីរថយន្តខូច ហើយប្រើសេវារថយន្តស្ទូចនៅភ្នំពេញ គឺដូចគ្នា ពោលតម្លៃមិនតិចជាង ១០០ដុល្លារទេ អាចថ្លៃជាងសេវានៅផ្លូវល្បឿនលឿនផង។ ប៉ុន្តែទោះយ៉ាងណា ក្រសួង កំពុងពិភាក្សាគ្នាជាមួយក្រុមហ៊ុន ឱ្យបញ្ចុះតម្លៃ។

គួរបញ្ជាក់ថា ក្នុងករណីរថយន្តខូចមានបញ្ហាពិបាកដោះស្រាយ លើសពី ៣០ នាទី នៅពេលយានយន្តខូច លើផ្លូវល្បឿនលឿននេះ អ្នកបើកបរត្រូវស្នើសុំជំនួយពីក្រុមហ៊ុនផ្លូវល្បឿនលឿនតាមលេខទូរសព្ទបន្ទាន់ ១៣៩៩។ កន្លងទៅធ្លាប់មាន​ប្រតិកម្ម​មិនពេញចិត្តពី​មហាជន ពិសេសអ្នក​បើកបរ​មួយ​ចំនួន​ ដែល​បាន​ជួប​បញ្ហា​ខូច​រថយន្ត​​លើ​ផ្លូវ​ល្បឿន​លឿន ​ហើយ​ត្រូវការ​​ សេវា​ជួយ​សង្គ្រោះ​ដោយ​ស្ទូច ​និង​អូស​រថយន្ត ដោយ​មាន​តម្លៃ​ចាប់ពី​ ១០០ ​ដុល្លារ​អាមេរិក​ ហើយ​គិត​សេវាបន្ថែម​ទៀត។

​មន្ត្រី​បម្រើ​សេវា​លើ​ផ្លូវ​ល្បឿន​លឿន​តាម​ប្រព័ន្ធ​លេខ​ ១៣៩៩ ​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យដឹង​ថា​ ក្រុមហ៊ុនបានកំណត់​​ រាល់​ការប្រើប្រាស់​សេវា​ស្ទូច​រថយន្ត​ម្តង ​មាន​តម្លៃ​ ១០០ ​ដុល្លារ ចំពោះរថយន្ត ៥ តោន​ និងតម្លៃ​ប្រើប្រាស់​សេវា​អូស​រថយន្ត ពីកន្លែង​រថយន្តខូច​ទៅដល់​កន្លែង​សុវត្ថិភាព ​​ចម្ងាយ​ ១០ ​គីឡូម៉ែត្រ ​គឺ​តម្លៃ​ ៣​ ដុល្លារ​ ​ឬ ១​ គីឡូម៉ែត្រ តម្លៃ ០,៣ ​ដុល្លារ។

គួរបញ្ជាក់ថា “ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ” ត្រូវបានវិនិយោគដោយសាជីវកម្មផ្លូវថ្នល់ និងស្ពានប្រទេសចិន (CRBC) តាមរយៈក្រុមហ៊ុនផ្លូវល្បឿនលឿន PPSHV កម្ពុជា (Cambodian PPSHV Expressway Co., Ltd) ដោយមានតម្លៃ ១.៩ ពាន់លានដុល្លារ លាតសន្ធឹងប្រវែងជាង ១៩០ គីឡូម៉ែត្រ តភ្ជាប់រាជធានីភ្នំពេញ និងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងកោះកុង ដោយអ្នកដំណើរ​​អាច​ចំណាយ​ពេល​ប្រមាណ​ ​២ ​ម៉ោង​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ។ ផ្លូវល្បឿនលឿននេះ បាន និងកំពុងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ ដោយ​ចាប់ពី​ថ្ងៃទី​១​ ខែ​វិច្ឆិកានេះទៅ ​​តម្លៃ​ក្នុងការ​ប្រើប្រាស់​ម្តង ​គឺ​ក្នុង​ចន្លោះ​ចាប់ពី​ ១២ ​ដុល្លារ ​ទៅដល់​ ៦០ ​ដុល្លារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

លោក កត្តា អ៊ន ច្រានចោលការចុះផ្សាយរបស់ The Cambodia daily ដែលចោទប្រកាន់ថ្នាក់ដឹកនាំក្រសួងការងារ និងថ្នាក់ដឹកនាំ ប.ស.ស ប្រព្រឹត្តអំពើពុករលួយ

សេង សារី និង មុត ចន្ថា
នយោបាយ១៧ នាទីutes មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

សេដ្ឋកិច្ច៣១ នាទីutes មុន

​ ព្រឹទ្ធសភាសាទរចំពោះសមិទ្ធផលរបស់ក្រសួងឧស្សាហកម្មក្នុងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ

អភិបាលរាជធានី
ព័ត៌មានជាតិ៣២ នាទីutes មុន

ទូតគុយបា ស្នើអភិបាលរាជធានី ​ជួយស្វែងរក សាលារៀន«សាលាគុយបា» ដើម្បីចុះទស្សនកិច្ចនិងដាំដើមឈើចំណងមិត្តភាព

ព័ត៌មានជាតិ៣៩ នាទីutes មុន

កម្ពុជា-អារ៉ាប៊ីសាអូឌីតចាប់ដៃគ្នាពង្រីកការដោះដូរពាណិជ្ជកម្ម និងវិនិយោគ

ភ្នំសំពៅ
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៣ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម